អំពីសាខមប៊ែង

ប្រវត្តិធនាគារ

Head-Office-Round
២០១៧
២០១៥
២០១៤
២០១៣
២០១២
២០១១
២០១០
២០០៩

២០១៧

  • ពិធីសម្ពោធសាខាខេត្តសៀមរាប ក្នុង​គោល​បំណង​ពង្រីក​បណ្តាញ​ប្រតិបត្តិការ សេវាកម្ម​ធនាគារ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ២០១៧ ធនាគារ សាខមប៊ែង ខេមបូឌា បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​សាខា​ខេត្ត​សៀមរាប ដែល​មាន​ទី​តាំង​ផ្ទះ​លេខ ០៦៦៥ ផ្លូវ​ជាតិ​លេខ​៦ សង្កាត់​ស្លាក្រាម ខេត្ត​សៀមរាប។
  • ការបង្កើតមជ្ឈមណ្ឌលផ្តល់កម្ចីផ្សារនៅសាខាអូឡាំពិក ធនាគារ សាខមប៊ែង ខេមបូឌា បាន​ធ្វើ​ការ​បង្កើត​មជ្ឈមណ្ឌល​ផ្តល់​កម្ចី​ផ្សារ​នៅ​សាខា​អូឡាំពិក ដោយ​ធ្វើ​ការ​រួម​បញ្ចូល​គ្នា​នូវ​កម្ចី​ផ្សារ​របស់​សាខា​អូឡាំពិក សាខា​ព្រះមុនីវង្ស និង​នាយកដ្ឋាន​អាជីវកម្ម។
  • ដំណើរការប្រព័ន្ធកម្មវិធីប្រឆាំងការសម្អាតប្រាក់ និងប្រតិបត្តិការគួរឲ្យសង្ស័យ ប្រព័ន្ធ​កម្មវិធី​ប្រឆំាង​ការ​សម្អាត​ប្រាក់ និង​ប្រតិបត្តិការ​គួរ​ឲ្យ​សង្ស័យ​របស់ ធនាគារ សាខមប៊ែង ខេមបូឌា ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ២០១៧។

២០១៥

  • កម្ចីដោយប្រើប្លង់ទន់ធ្វើជាទ្រព្យធានា កម្ចី​ដោយ​ប្រើ​ប្លង់​ទន់​ធ្វើ​ជា​ទ្រព្យ​ធានា​ត្រូវ​បាន​ដាក់​ចេញ​នៅ​ក្នុង​កំឡុង​ត្រី​មាស​ទី​ពីរ​​​​ក្នុង​ឆ្នាំ​២០១២។
  • ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ទទួលបានពានរង្វាន់ ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០១៥ ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ២០១៥ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី មាន​កិត្តិយស​ទទួល​បាន​ពាន​រង្វាន់ ធនាគារ​លក់​រាយ​ល្អ​បំផុត​ប្រចាំ​​ឆ្នាំ​២០១៥ ដែល​រៀប​ចំ​ដោយ International Data Group (IDG)។

២០១៤

  • ជម្រុញការផ្តល់ឥណទានខ្នាតតូច ចាប់​តាំង​ពី​ចុង​ឆ្នាំ ២០១៤ មក ធនាគារ សាខមប៊ែង ខេមបូឌា បាន​កែលម្អ និង​ដាក់​ចេញ​ឲ្យ​ប្រើ​ប្រាស់​នូវ​ផលិត​ផល​ឥណទាន​ប្រើ​ប្រាស់​ថ្មីៗ​ដូចជា ឥណទាន​ទិញ​ផ្ទះ ឥណទាន​ជួសជុល​ផ្ទះ ឥណទាន​ទិញ​ឡាន …. ជា​មួយ​នឹង​ការ​ជម្រុញ​ផ្តល់​ឥណទាន​ខ្នាត​តូច​ដោយ​មាន​ការ​ជ្រើស​រើស​ឥណទាន​ផ្សេងៗ​ទៅ​តាម​តម្រូវ​ការ​អតិថិជន​ជា​មួយ​អត្រា​ការ​ប្រាក់​សមរម្យ។
  • កម្មវិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណ ៣ ប្រភេទដល់អតិថិជន នៅ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ២០១៤ ធនាគារ សាខមប៊ែង ខេមបូឌា បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ប័ណ្ណ ៣ ប្រភេទ ដល់​អតិថិជន រួម​មាន​៖ ប័ណ្ណ​ឥណពន្ធ​ក្នុង​ស្រុក ប័ណ្ណ​ឥណពន្ធ​វិសា និង​ប័ណ្ណឥណទាន​វិសា ដើម្បី ផ្តល់​បន្ថែម​ដល់​អតិថិជន នូវ​ដំណោះ​ស្រាយ​ទូទាត់​ប្រកប​ដោយ​ភាព​ងាយ​ស្រួល និង​សុវត្ថិភាព។
  • ផលិតផលប្រាក់បញ្ញើថ្មី៖ ប្រាក់បញ្ញើសម្រាប់អនាគត នៅ​ថ្ងៃ​ទី ១៦ ខែកក្កដា ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បាន​ដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​ផលិតផល “ប្រាក់​បញ្ញើ​សម្រាប់​អនាគត”។ នេះ​ជា​ប្រភេទ​ប្រាក់​បញ្ញើ​មាន​កាល​កំណត់ ត្រូវ​បាន​បើក​ក្រោយ​រូបភាព​ជា​ការ​ដាក់​ប្រាក់​ជា​ប្រចាំ​តាម​កាល​កំណត់ ដើម្បី​ទទួល​បាន​ទឹក​ប្រាក់​ដែល​ចង់​បាន​នា​ថ្ងៃ​អនាគត។
  • សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ធ្វើការសម្ពោធសាខាតាខ្មៅ បន្ទាប់​ពី​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ផ្លូវ​ការ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បាន​ប្រារព្វ​ពិធី​សម្ពោធ​ទី​តាំង​ទី​៨ ជា​មួយ​នឹង​ពិធី​កាត់​ខ្សែបូ នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៤ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដែល​ជា​តំបន់​សេដ្ឋកិច្ច​សក្តានុពល​ថ្មី​មួយ ជាប់​ព្រំ​ប្រទល់​ជា​មួយ​រាជធានី​ភ្នំពេញ។

២០១៣

  • ថ្ងៃទី០៩  ខែតុលា  ឆ្នាំ២០១៣ ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សេវាកម្ម​ធនាគារ​តាម​​អីុនធឺណែត និង​សេវាកម្ម​ធនាគារ​តាម​សារ​ទូរស័ព្ទ ដែល​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន និង​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់ ដែល​ជា​កត្តា​ញ៉ាំង​ឲ្យ​ផលិតផល​-សេវាកម្ម​ធនាគារ​កាន់​តែ​មាន​ភាព​ខុស​ប្លែក​ពី​ធនាគារ​ដទៃ ព្រម​ទាំង បង្កើន​នូវ​លទ្ធភាព​ប្រកួត​ប្រជែង​ដល់ ធនគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី លើ​ទី​ផ្សារ​ក្នុង​តំបន់។
  • ថ្ងៃទី០១  ខែតុលា  ឆ្នាំ២០១៣ ប្រារព្ធ​ខួប​អនុស្សាវរីយ៍ ០២​ឆ្នាំ ជា​ថ្ងៃ​ដែល​ធនាគារ​បាន​កម្លាយ​ខ្លួន​ពី សាខា​ភ្នំពេញ ទៅ​ជា​ធនាគារ​ពាណិជ្ជ​វិនិយោគ ១០០% ដើម​ទុន​ក្រៅ​ប្រទេស ក្រោម​នាមករណ៍​ហៅ​ថា ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ដោយ​មាន​ប្រារព្ធ​កម្មវិធី​កម្សាន្ត​គួរ​ឲ្យ ចាប់​អារម្មណ៍​មួយ​ចំនួន​ដូចជា​៖ ការ​ប្រកួត​បាល់​ទាត់​លើ​ទីលាន​តូច កម្មវិធី​ប្រកួត​ធ្វើ​ម្ហូប កម្មវិធី​ប្រកួត​រៀប​ចំ​ផ្កា និង​កម្មវិធី លាង​សាយ​ភោជន៍​នា​ពេល​រសៀល​ផង​ដែរ។
  • ថ្ងៃទី២៤  ខែមិថុនា  ឆ្នាំ២០១៣ បើក​សម្ពាធ​សាខា​ពោធិចិនតុង ជា​សញ្ញាណ​បង្ហាញ​ពី​ការ​គ្រប​ដណ្តប់​ទី​តាំង​ប្រតិបត្តិការ​របស់​ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ទូ​ទាំង​រាជធានី​ភ្នំពេញ។
  • ថ្ងៃទី២២  ខែមិនា  ឆ្នាំ២០១៣ ដាក់​ឲ្យ​ដំណើរ​ការ​កម្មវិធី​ថែ​ទាំ​អតិថិជន “Privilege” ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អតិថិជន​ដែល​មាន​សមតុល្យ​ប្រាក់​បញ្ញើ​ខ្ពស់​។ កម្មវិធី​នេះ​នឹង​ផ្តល់​ជូន​ដល់​ក្រុម​អតិថិជន VIP នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ឥត​មាន​ដែន​កំណត់ និង​ព្រម​ទាំង​ទទួល​បាន​សេវាកម្ម ពិសេស​ជា​អាទិភាព​ច្រើន​ទៀត​ពេល​មក​ធ្វើ​ប្រតិបត្តិការ​ជា​មួយ​ធនាគារ ដូច​ជា​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​សេវាកម្ម​នានា ព្រម​ទាំង ទទួល​បាន​ការ​អញ្ជើញ​ចូល​រួម​ក្នុង​កម្មវិធី​ពិសេស​ទាំង​ឡាយ របស់​ធនាគារ​ផង​ដែរ។
  • ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បាន​ប្រកាស​ជូន​ដំណឹង​ស្តី​ពី​ការ​បើក​សម្ពាធ​សាខា​ពោធិចិនតុង ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​រាជធានី​ភ្នំពេញ​។ នេះ​គឺ​ជា​សាខា​ទី៧ របស់ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី នៅ​ក្នុង​ប្រទេស ដោយ​បាន បំពេញ​បន្ថែម​ចំនួន ទី​ស្នាក់​ការ​កណ្តាល​ចំនួន ០១ និង​សាខា​ចំនួន ០៥ ផ្សេង​ទៀត​គឺ​៖ សាខា​អូឡាំពិក សាខា​ព្រះមុនីវង្ស សាខា​ច្បារអំពៅ សាខា​ខេត្តកំពង់ចាម និង​សាខា​ផ្សារហេងលី។
  • ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ ការ​ពង្រីក​បណ្តាញ​សាខា គឺ​ជា​យុទ្ធសាស្រ្ត​ចម្បង​របស់​ធនាគារ ដូច​នេះ​ហើយ​ទើប​ធនាគារ​បាន​បន្ត​បើក​សាខា​ថ្មី​មួយ​ទៀត​នៅ​ក្នុង រាជធានី​ភ្នំពេញ គឺ​សាខា​ផ្សារហេងលី ដែល​ជា​ការ​នាំ​យក​នូវ​ផលិតផល​-សេវាកម្ម​ធនាគារ​ជូន​ដល់​សហគមន៍ ដែល​នៅ​ជុំវិញ តំបន់​ផ្សារ​សំខាន់ៗ។

២០១២

  • ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១២ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បាន​ចាប់​អនុវត្ត​នូវ​សេវាកម្ម​ថ្មី​មួយ គឺ​សេវា​ទូទាត់​ពាណិជ្ជកម្ម​តាម​ព្រំដែន ក្នុង​គោល បំណង​តភ្ជាប់​ចំណង​ពាណិជ្ជកម្ម​ឆ្លង​ប្រទេស តាម​រយៈ​ការ​ទូទាត់​ពាណិជ្ជកម្ម​ជា​ប្រភេទ​ប្រាក់​ដុង​វៀតណាម និង​ជម្រុញ​ឲ្យ ពាណិជ្ជករ​កម្ពុជា​ដែល​ប្រើប្រាស់​សេវា​ផ្ទេរ​ប្រាក់​ទូទាត់​ពាណិជ្ជកម្ម​តាម​ព្រំដែន​នេះ ពុំ​ចាំ​បាច់​បើក​គណនី​ប្រភេទ​ប្រាក់​ដុង​ឡើយ​។ ផ្ទុយ​ទៅ​វិញ អ្នក​ផ្គត់ផ្គង់​កម្ពុជា​អាច​ទទួល​បាន​ការ​ទូទាត់​ផ្ទាល់​ពី​អ្នក​ទិញ​នៅ​វៀតណាម​ជា​ប្រាក់​រៀល​។ ការ​អនុវត្តន៍​នូវ​សេវាកម្ម​នេះ បាន​រួម​ចំណែក​ជួយ​ដល់​ការ​ទូទាត់​ពាណិជ្ជកម្ម​ប្រចាំ​ថ្ងៃ របស់​ពាណិជ្ជករ​នៃ​ប្រទេស​ទាំង​ពីរ ព្រម​ទាំង​បង្កើន​នូវ​ប្រសិទ្ធភាព ក្នុង ពាណិជ្ជកម្ម​ផង​ដែរ។
  • ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ដ៏​ចាំ​បាច់​របស់​អតិថិជន ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទី​តាំង សាខា​ផ្សារ​ទំនើប​វៀតណាម ទៅ​កាន់​ទី​តាំង​ថ្មី​ធំ​ទូលាយ​ជាង​នេះ ដែល​មាន​អាសយដ្ឋាន​ស្ថិត​នៅ​អគារ​លេខ ៥៣៧A-B, មហាវិថី​ព្រះមុនីវង្ស, រាជធានី​ភ្នំពេញ ដោយ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា សាខា​ព្រះមុនីវង្ស។ ការ​បង្កើត​ទី​តាំង​ប្រតិបត្តិការ​ថ្មី​ដែល​ស្ថិត នៅ​ចំ​កណ្តាល​នៃ​រាជធានី​នេះ គឺ​ជា​ជំហ៊ាន​ដ៏​ត្រឹម​ត្រូវ​មួយ​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​អនុវត្តន៍​យុទ្ធ​សាស្រ្ត​ពង្រីក​ខ្លួន​របស់​ធនាគារ​។ ទី​តាំង​ប្រតិបត្តិការ​ថ្មី​នេះ គឺ​ជា​ទី​តាំង​ដ៍​ល្អ​ឥត​ខ្ចោះ ព្រោះ​ជា​តំបន់​យុទ្ធសាស្រ្ត​ពោរ​ពេញ​ដោយ​សក្តានុពល ក្នុង​ការ​អភិវឌ្ឍន៍ ផ្នែក​សេដ្ឋកិច្ច។
  • ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១២ ជា​លើក​ទី​១ ដែល ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ចាប់​ផ្តើម​ឈាន​ជើង​ចេញ​ក្រៅ​រាជធានី ទៅ​កាន់​ទី​កន្លែង​ដែល​មាន ពាណិជ្ជកម្ម​មមាញឹក​បំផុត​មួយ​ទៀត គឺ​ការ​បើក​សម្ពោធ​សាខា​នៅ​ទី​រួម​ខេត្ត​កំពង់ចាម។ ក្រៅ​ពី​ផលិតផល និង​សេវាកម្ម​សំខាន់ៗ សម្រាប់​បំពេញ​តម្រូវ​ផ្នែក​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន​ក្នុង​តំបន់​នោះ សាខា​ថ្មី​នេះ​បាន​ផ្តល់​នូវ​សេវាកម្ម​ផ្ទេរ​ប្រាក់​យ៉ាង​ឆាប់​រហ័ស រវាង​ខេត្ត​កំពង់ចាម និង​រាជធានី​ភ្នំពេញ ព្រម​ទាំង​បាន​រួម​ចំណែក​ក្នុង​ការ​ជម្រុញ​ពាណិជ្ជកម្ម​រវាង​តំបន់​សេដ្ឋកិច្ច​ធំៗ​ទាំង​ពីរ​នេះ។

២០១១

  • ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១ ក្រុម​ប្រឹក្សា​ភិបាល​ធនាគារ បាន​ចេញ​សេចក្តី​ជូន​ដំណឹង ស្តី​ពី​ការ​កម្លាយ​ខ្លួន​ពី​សាខា​ភ្នំពេញ ទៅ​ជា​ធនាគារ​បុត្រ​សម្ព័ន្ធ​បរទេស នៃ​ធនាគារ​សាខមប៊ែង ស្ថិត​ក្រោម​ការ​អនុញ្ញាត​ពី​ធនាគារ​ជាតិ នៃ​កម្ពុជា និង​ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ធនាគារ​រដ្ឋ​វៀតណាម​។ ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ បាន​កត់​សម្គាល់​ពី​ចំណុច​អន្តរកាល​នៃ​យុទ្ធសាស្រ្ត​ក្នុង​ការ​អភិវឌ្ឍន៍​របស់​ធនាគារ​សាខមប៊ែង នៅ​ក្នុង ប្រទេស​កម្ពុជា ព្រម​ទាំង​ពង្រឹង​នូវ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​គឺ​វៀតណាម និង​កម្ពុជា។
  • ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១១ ធនាគារ សាខមប៊ែង បាន​បើក​សម្ពោធ​សាខា​រង​ទី​បី របស់​ខ្លួន​នៅ​ភាគ​ខាង​កើត​ឈាង​ខាង​ត្បូង​នៃ​រាជធានី​ភ្នំពេញ ដែល​មាន​ទីតាំង ស្ថិត​នៅ​តំបន់​ផ្សារ​ច្បារអំពៅ។ ដោយ​សារ​ទីនេះ​ជា​តំបន់​ប្រជុំជន​ដែល​មាន​ការ​រីក​ចម្រើន​លឿន​ខាង​ផ្នែក​សេដ្ឋកិច្ច សាខា​រង​ច្បារអំពៅ មាន​ឱកាស​បាន​រួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​លក្ខខ័ណ្ឌ​អាជីវកម្ម​ដល់​អាជីវករ​ទាំង​ឡាយ​តាម​ផ្សារ។
  • ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១ ធនាគារ សាខមប៊ែង បាន​បន្ត​ពង្រីក​បណ្តាញ​សាខា ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​ពង្រីក​ពាណិជ្ជកម្ម​របស់​ខ្លួន​នៅ​ក្នុង​រាជធានី ភ្នំពេញ ដោយ​បាន​បើក​សម្ពោធ​សាខា​រង​ទី​ពីរ ស្តិត​នៅ​ក្នុង​ផ្សារ​ទំនើប​វៀតណាម។ សាខា​រង​ថ្មី​មួយ​នេះ បាន​បង្កើត​នូវ​ឱកាស ដ៏​សំខាន់​មួយ​ដល់​អតិថិជន​ជា​ឯកត្តជន និង​ក្រុមហ៊ុន​ដែល​នៅ​ជុំ​វិញ​តំបន់​នេះ តាមរយៈ​ផលិតផល​-​សេវាកម្ម​ជា​ច្រើន​ប្រភេទ និង ទី​តាំង​ដែល​ប្រកប​ដោយ​ភាព​ងាយ​ស្រួល​។

២០១០

  • ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១០ ធនាគារ សាខមប៊ែង បាន​ប្រារព្ធ​វិធី​បើក​សម្ពោធ​សាខា​រង​ដំបូង​គេ​នៅ​រាជធានី​ភ្នំពេញ មាន​ឈ្មោះ​ថា សាខា​រង​អូឡាំពិក ដែល​មាន ទីតាំង​ស្ថិត​នៅ​តំបន់​ដែល​មាន​ពាណិជ្ជកម្ម​មមា​ញឹក​បំផុត​មួយ​ក្នុង​រាជធានី។ សាខា​រង​មួយ​នេះ បាន​សម្រួល​ដល់​តម្រូវ​ការ​ផ្នែក សេវាកម្ម​ហិរញ្ញវត្ថុ​ជា​ច្រើន ក្នុង​តំបន់​ផ្សារ​អូឡាំពិក ដោយ​ផ្តល់​ជូន​នូវ​ផលិតផល​-​សេវាកម្ម​សំខាន់ៗ​ដូចជា ហិរញ្ញប្បទាន​ពាណិជ្ជកម្ម ឥណទាន​ពាណិជ្ជកម្ម និង​សេវា​ផ្ទេរ​ប្រាក់។

២០០៩

  • ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ធនាគារ សាខមប៊ែង បាន​បើក​សម្ពោធ​ដំណើរ​ការ​សាខា​ភ្នំពេញ ជា​ធនាគារ​បរទេស ទី​២៧ ដែល​បាន​ធ្វើ​ប្រតិបត្តិការ នៅ​ក្នុង ប្រទេស​កម្ពុជា ហើយ​ក៏​ជា​ធនាគារ​វៀតណាម​ដំបូង​គេ​បង្អស់ ដែល​បាន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ។ ក្នុង​នាម​ជា​អ្នក ត្រួសត្រាយ​ផ្លូវ​ដំបូង​គេ​ចូល​ក្នុង​វិស័យ​ធនាគារ​នៅ​ប្រទេស​កម្ពុជា ធនាគារ សាខមប៊ែង បាន​រួម​ចំណែក​ក្នុង​ការ​ពង្រឹក​ទំនាក់​ទំនង ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​គឺ កម្ពុជា និង​វៀតណាម។ ព្រឹត្តិការណ៍​នេះ បាន​បញ្ជាក់​ពី​ដំណាក់​កាល​មួយ​ទៀត ស្តី​ពី​ការ​ពង្រីក ខ្លួន របស់​ធនាគារ​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន។

ទស្សនៈវិស័យ បេសកកម្ម និងតម្លៃស្នូល

ក្លាយទៅជាធនាគារឈានមុខគេរបស់ប្រទេសវៀតណាម និងស្ថិតក្នុងចំណោម ១០ ធនាគារពាណិជ្ជឈានមុខគេ នៅក្នុងប្រទេសកម្ពុជា

ផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែបបំផុតសម្រាប់អតិថិជន

បន្តអភិវឌ្ឍឥតឈប់ឈរដើម្បីបង្កើននូវតម្លៃបន្ថែមដល់អតិថិជន និងភាគទុនិក

នាំមកនូវតម្លៃនៃវិជ្ជាជីវៈ និងភាពថ្កុំថ្កើងដល់បុគ្គលិក

រួមចំណែកដល់ការអភិវឌ្ឍន៍សង្គម និងសហគមន៍

ស្ម័គ្រចិត្តធ្វើជាអ្នកត្រួសត្រាយផ្លូវ និងហ៊ានប្រឈមមុខនឹងឧបសគ្គដើម្បីស្វែងរកនូវទិសដៅថ្មី

ជានិច្ចកាលផ្លាស់ប្តូរថ្មី ស្វាហាប់ និងច្នៃប្រឌិត ដើម្បីប្រែក្លាយការលំបាក និងឧបសគ្គទៅជាឱកាសដើម្បីភាពរីកចំរើន

ប្តេជ្ញាចិត្តជាមួយគោលដៅគុណភាពប្រកបដោយវិជ្ជាជីវៈអស់ពីចិត្ត និងកិត្យានុភាពខ្ពស់បំផុតទៅដល់អតិថិជន និងដៃគូ

បង្កើតនូវភាពខុសប្លែកគ្នាជាមួយនឹងផលិតផលមធ្យោបាយពាណិជ្ជកម្ម និងទម្រង់គ្រប់គ្រងដែលនាំមកនូវភាពលេចធ្លោ និងច្នៃប្រឌិត

អភិបាលកិច្ច

Mr.Trinh-Van-Ty

លោក TRINH VAN TY

ប្រធានក្រុមប្រឹក្សាភិបាល

មានបទពិសោធន៍ជាង១០ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ

លោក NGUYEN NGOC TUAN

អនុប្រធានក្រុមប្រឹក្សាភិបាល

មានបទពិសោធន៍ជាង ១០ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ

លោក NGUYEN NHI THANH

អនុប្រធានក្រុមប្រឹក្សាភិបាល

មានបទពិសោធន៍ជាង ២៨ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ

លោក NGUYEN VAN MINH

សមាជិកក្រុមប្រឹក្សាភិបាល

មានបទពិសោធន៍ជាង ១៥ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ

លោក ឈួន ឆេន

សមាជិកក្រុមប្រឹក្សាភិបាល

មានបទពិសោធន៍ជាង ១៥ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ

លោក NGUYEN THUC VINH

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

មានបទពិសោធន៍ជាង ២០ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ

លោក DUONG THE NHUT XUAN

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

មានបទពិសោធន៍ជាង ៩ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ

Mr. NGUYEN NHI THANH

លោក NGUYEN NHI THANH

អគ្គនាយក

មានបទពិសោធន៍ជាង ២៨ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ

លោក PHUNG THAI PHUNG

អគ្គនាយករង

មានបទពិសោធន៍ជាង ១៦ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ

លោក ឈួន ឆេន

អគ្គនាយករង

មានបទពិសោធន៍ជាង ១៥ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ

លោក PHAN HOANG ANH

អគ្គនាយករង

មានបទពិសោធន៍ជាង ១២ឆ្នាំ
ផ្នែកធនាគារ និងហិរញ្ញវត្ថុ

លោក យ៉ាំង ចិន្ធី

ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល

បទពិសោធន៍ក្នុងវិស័យហិរញ្ញវត្ថុនិងធនាគារជាង១១ឆ្នាំ

លោក ម៉ឹង ទី

ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនិងគណនេយ្យ

បទពិសោធន៍ក្នុងវិស័យហិរញ្ញវត្ថុនិងធនាគារជាង១០ឆ្នាំ

លោក អ៊ឹង គុជ

ប្រធាននាយកដ្ឋានគ្រប់គ្រងឥណទាន

បទពិសោធន៍ក្នុងវិស័យហិរញ្ញវត្ថុនិងធនាគារជាង៩ឆ្នាំ

លោក ចេង ប៊ុនគ្រី

ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានវិទ្យា

បទពិសោធន៍ក្នុងវិស័យធនាគារជាង ៨ឆ្នាំ

លោក TRAN QUOC TRUNG

ប្រធាននាយកដ្ឋាននីតិកម្មនិងគ្រប់គ្រងហានិភ័យ

បទពិសោធន៍ក្នុងវិស័យពាណិជ្ជកម្មបរទេសជាង៩ឆ្នាំ

លោក សុង ណាំឃ័ង

ប្រធាននាយកដ្ឋានរតនាភិបាល

បទពិសោធន៍ក្នុងវិស័យធនាគារជាង៧ឆ្នាំ

លោកស្រី ទាវ ប៊ួយឡាយ

ប្រធាននាយកដ្ឋានប្រតិបត្តិការ

បទពិសោធន៍ក្នុងវិស័យហិរញ្ញវត្ថុនិងធនាគារជាង១១ឆ្នាំ

កញ្ញា Kim Thi Pho Ly

ប្រធាននាយកដ្ឋានបណ្ណនិងធនាគារអេឡិចត្រូនិច

បទពិសោធន៍ក្នុងវិស័យធនាគារជាង១១ឆ្នាំ

លោក Huynh Xuan Tam

ប្រធាននាយកដ្ឋានអភិវឌ្ឍ អាជីវកម្ម

បទពិសោធន៍ក្នុងវិស័យធនាគារជាង5ឆ្នាំ

លោក ស៊ាន សុស៊ីថា

នាយកសាខាព្រះនរោត្តម

បទពិសោធន៍ក្នុងវិស័យហិរញ្ញវត្ថុនិងធនាគារជាង១០ឆ្នាំ

លោក ហាក់ សីលា

នាយកសាខាអូឡាំពិក

បទពិសោធន៍ក្នុងវិស័យហិរញ្ញវត្ថុនិងធនាគារជាង៥ឆ្នាំ

លោក អ៊ូ សាវ៉ាន

នាយកសាខាព្រះមុនីវង្ស

បទពិសោធន៍ក្នុងវិស័យហិរញ្ញវត្ថុនិងធនាគារជាង៥ឆ្នាំ

លោក គីម មករា

នាយកសាខាច្បារអំពៅ

បទពិសោធន៍ក្នុងវិស័យហិរញ្ញវត្ថុនិងធនាគារជាង៦ឆ្នាំ

លោក នី ណាវិន

នាយកសាខាខេត្តកំពង់ចាម

បទពិសោធន៍ក្នុងវិស័យហិរញ្ញវត្ថុនិងធនាគារជាង១៣ឆ្នាំ

លោក ហាប់ សុខនី

នាយកសាខាផ្សារហេងលី

បទពិសោធន៍ក្នុងវិស័យហិរញ្ញវត្ថុនិងធនាគារជាង៨ឆ្នាំ

លោក ស្រេង សុខឿន

នាយកសាខាពោធិ៍ចិនតុង

បទពិសោធន៍ក្នុងវិស័យហិរញ្ញវត្ថុនិងធនាគារជាង១០ឆ្នាំ

លោក យ៉ង់ វីរៈ

នាយកសាខាតាខ្មៅ

បទពិសោធន៍ក្នុងវិស័យហិរញ្ញវត្ថុនិងធនាគារជាង១០ឆ្នាំ

លោក ឃៀក ចាន់ដែន

អនុប្រធានសាខាខេត្តសៀមរាប

បទពិសោធន៍ក្នុងវិស័យហិរញ្ញវត្ថុនិងធនាគារជាង៥ឆ្នាំ