ថ្ងៃឈប់សម្រាកជាតិសម្រាប់ឆ្នាំ២០១៨

ថ្ងៃធ្វើការ​របស់ធនាគារសាខមប៊ែង គឺចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ លើកលែងតែថ្ងៃឈប់សម្រាកជាតិប៉ុណ្ណោះ។ តែប្រសិនបើលោកអ្នក ចង់ធ្វើ​ប្រតិបត្តិការ​នៅថ្ងៃ​ឈប់​​សម្រាក ឬនៅចុងសប្តាហ៍ សូមប្រើប្រាស់ សេវាអនឡាញ ធនាគារសាខមប៊ែង នៅតែបម្រើ ២៤ ម៉ោងដូចធម្មតាគ្រប់ពេលវេលា។

ថ្ងៃ​ឈប់សម្រាកជាតិសម្រាប់ឆ្នាំ២០១៨
០១ មករា ទិវា​ចូល​ឆ្នាំ​សកល
០៧ មករា ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជ​សាសន៍
៣១ មករា ពិធី​បុណ្យ​មាឃ​បូជា
០៨ មីនា ទិវា​នារី​អន្តរជាតិ
១៤-១៥-១៦ មេសា ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ
២៩ មេសា ពិធី​បុណ្យ​វិសាខ​បូជា
០១ ឧសភា ទិវា​ពលកម្ម​អន្តរជាតិ
០៣ ឧសភា ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល
១៣-១៤-១៥ ឧសភា ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម ព្រះ​ករុណា ព្រះ​បាទ​សម្តេច ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា
០១ មិថុនា ទិវា​កុមារ​អន្តរ​ជាតិ
១៨ មិថុនា ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម សម្តេច​ព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា នរោត្តម មុនិនាថ សីហនុ
២៤ កញ្ញា ទិវា​ប្រកាស​រដ្ឋ​ធម្មនុញ្ញ
០៨-០៩-១០ តុលា ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ
១៥ តុលា ទិវា​ប្រារព្ធ​ពិធី​គោរព ​ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ”
២៣ តុលា ទិវារំលឹក​ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស
២៩ តុលា ព្រះ​រាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ​របស់​ ព្រះ​ករុណា​ ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី
០៩ វិច្ឆិកា ពិធី​បុណ្យ​ឯករាជ្យ​ជាតិ
២១-២២-២៣ វិច្ឆិកា ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក
១០ ធ្នូ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ