នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០
ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ធនាគារ សាខមប៊ែង ខេមបូឌា បានប្រារព្ធដោយជោគជ័យពិធីគម្រប់ខួប១១ឆ្នាំនៃការបង្កើតវត្តមានខ្លួនក្នុងប្រទេសកម្ពុជា (២៣ មិថុនា ២០០៩ – ២៣ មិថុនា ២០២០)នៅការិយាល័យកណ្តាលរបស់ធនាគារ សាខមប៊ែង ខេមបូឌា។
កម្មវិធីត្រូវបានរៀបចំឡើងដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាគណៈគ្រប់គ្រង ប្រធាននាយកដ្ឋាន នាយកសាខា និងបុគ្គលិកស្នូលទាំងឡាយរបស់ធនាគារ សាខមប៊ែង ខេមបូឌា ដោយមានការប្រគល់វិញ្ញាបនបត្រជូនដល់បុគ្គលិកទាំងឡាយដែលបានស្មោះស្ម័គ្របម្រើការងារអស់រយៈពេល១០ឆ្នាំជូនធនាគារ សាខមប៊ែង ខេមបូឌា។
នាពេលបច្ចុប្បន្ន ធនាគារ សាខមប៊ែង ខេមបូឌា ត្រូវបានកសាងឡើងជាមួយគ្រឹះដ៏រឹងមាំ និងប្រកបដោយវិសាលភាពទូលំទូលាយ អាចឆ្លើយតបស្របទៅតាមតម្រូវការអតិថិជនជាឯកត្តបុគ្គល និងជាសហគ្រាសផងដែរ។ លើសពីនេះទៅទៀត ធនាគារត្រូវបានកត់សម្គាល់ថា ជាធនាគារមួយក្នុងចំណោមធនាគារវៀតណាមទាំងឡាយ ដែលមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដោយមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងប្រភពដើមទុនដ៏ល្អ។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ វិសាលភាពរបស់ធនាគារ សាខមប៊ែង ត្រូវបានពង្រឹងនិងពង្រីកឱ្យកាន់តែប្រសើរឡើង ដើម្បីចូលរួមចំណែកបំពេញតម្រូវការយ៉ាងសម្បូបែបស្របទៅតាមប្រភេទអាជីវកម្មក្នុងប្រទេសកម្ពុជាដែលមានដូចជា៖ សហគ្រាសផលិត ឈ្មួញកណ្តាល អ្នកចែកចាយ អ្នកនាំចូលអាហរិន អ្នកនាំចេញនីហារិន និងក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មទាំងឡាយ ដែលរួមមានទាំងអាជីវកម្មខ្នាតតូច និងអាជីវកម្មដែលប្របកបដោយជំនាញវិជ្ជាជីវៈខ្ពស់។
ធនាគារ សាខមប៊ែង មានមោទនភាព និង ក្តីរំភើបយ៉ាងក្រៃលែងក្នុងការរៀបចំឡើងនូវពិធីអបអរសាទរដំណើរប្រតិបត្តិការអស់រយៈពេល១១ឆ្នាំកន្លង ដែលបានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជា។ ធនាគារ សាខប៊ែង នឹងបន្តអភិវឌ្ឍឆ្ពោះទៅមុខដើម្បីជាក្លាយជាធនាគារមួយ ដែលជាជម្រើសដ៏ប្រសើរសម្រាប់សហគមន៍ទាំងមូល។ ក្នុងឱកាសគម្រប់ខួប ១១ឆ្នាំនៃការបង្កើត ធនាគារ សាខមប៊ែង សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារជាតិនៃកម្ពុជា ក្រុមប្រឹក្សាភិបាលនៃធនាគារ សាខមប៊ែង និងក្រុមប្រឹក្សាភិបាលនៃធនាគារ សាខមប៊ែង ខេមបូឌា រួមជាមួយនឹងក្រុមការងារ និងបុគ្គលិកទាំងឡាយដែលបានខិតខំបម្រើការងារដោយអស់ពីកម្លាំងកាយចិត្ត ជាពិសេសនោះដែលមិនអាចបំភ្លេចបាននោះគឺជអតិថិជនគ្រប់ៗរូបដែលបានស្មោះស្ម័គ្រជាមួយធនាគារ ព្រមជាមួយដៃគូទាំងឡាយដែលរួមកសាងនូវសមិទ្ធផល ជោគជ័យក្នុងពេលកន្លងមក។