កម្មវិធីពិសេសសម្រាប់ប្រាក់បញ្ញើប្រាក់រៀល

ដាក់ប្រាក់កាន់តែច្រើន ទទួលបាន​ប្រាក់់កាន់តែច្រើន!

ចូលរួមលើកតម្កើងរូបិយប័ណ្ណជាតិ លើកតម្កើងប្រាក់រៀលខ្មែរទាំងអស់គ្នា! រីករាយជាមួយប្រាក់បញ្ញើប្រាក់រៀល ជាមួយសាខមប៊ែង ខេមបូឌា និងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ! ដាក់ប្រាក់បញ្ញើកាន់តែច្រើន​ ទទួលបានអត្រាការប្រាក់កាន់តែខ្ពស់ភ្លាមៗ។ ចាប់ផ្តើមដាក់ប្រាក់បញ្ញើឥឡូវនេះ និងទទួលបានវិញនូវអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែងខ្ពស់ ព្រមទាំងអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត! កម្មវិធីប្រូម៉ូសិននេះ មានសុពលភាពក្នុងកំឡុងពេល ៦ខែ ចាប់ពីថ្ងៃចន្ទ 01/03/2020 រហូតដល់ 31/08/2020។

 

អត្ថប្រយោជន៍

  • ទទួលបានអត្រាការប្រាក់ពិសេសរហូតដល់ ០,៤% បន្ថែមពីកម្មវិធី ដោយគ្រាន់តែបើកគណនីប្រាក់បញ្ញើមាន​កាលកំណត់។
  • មានច្រើនជម្រើសដើម្បីដកការប្រាក់៖ ដកការប្រាក់មុន ដកការប្រាក់ប្រចាំខែ ប្រចាំត្រីមាស ឬនៅចុងកាលកំណត់។
  • ចំពោះការបិទគណនីមុនកាលកំណត់ទទួលបានការប្រាក់អាស្រ័យលើរយៈពេលដាក់ប្រាក់បញ្ញើជាក់ស្តែង។
  • វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់អាចប្រើប្រាស់ជាទ្រព្យធានាសម្រាប់ឥណទានរយៈពេលខ្លី បញ្ជាក់សមត្ថភាពហិរញ្ញវត្ថុ ឬសេវាធនាគារផ្សេងទៀត។
ចំនួនប្រាក់បញ្ញើ អត្រាការប្រាក់ពិសេសបន្ថែម
2.000.000 – 40.000.000 0.20%
>40.000.000 – 200.000.000 0.30%
>= 200.000.000 0.40%

 

 លក្ខខណ្ឌអនុវត្ត

  • អនុវត្តសម្រាប់តែប្រាក់រៀល​ ជាមួយចំនួនប្រាក់បញ្ញើដំបូងចាប់ពី 2,000,000 រៀលឡើងទៅ។
  • រយៈពេលដាក់ប្រាក់មានចាប់ពី ៦ខែ ដល់ ២៤ខែ។
  • មិនអនុវត្តសម្រាប់ប្រាក់បញ្ញើព្រីមៀម ប្រាក់បញ្ញើមានកាលកំណត់បត់បែន និងប្រាក់បញ្ញើអនាគត។
  • អតិថិជននឹងទទួលបានអត្រាការប្រាក់ដែលមាននៅលើតារាងអត្រាការប្រាក់ស្របជាមួយនឹងរយៈពេលដាក់ប្រាក់បញ្ញើជាក់ស្តែងសម្រាប់ការបិទមុនកាលកំណត់។
  • ធនាគារ​ សាខមប៊ែង ខេមបូឌា សូម​រក្សា​សិទ្ធិ​​ក្នុង​ការ​កែប្រែ​ លុបចោល​ ឬ​បន្ថែម​ផ្នែក​ណាមួយ​នៅ​ក្នុង​លក្ខខណ្ឌ​អនុវត្ត​ដោយ​មិន​ចាំបាច់​ជូនដំណឹង​ជា​មុន​។​

វិធីចូលរួមកម្មវិធី៖

សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការហៅមកកាន់ ភ្នាក់ងារបម្រើអតិថិជនលេខ 023 223 423 ឬមកកាន់សាខាណាមួយ របស់យើងខ្ញុំ។