ធនាគារ សាខមប៊ែង ខេមបូឌា ដាក់ឱ្យដំណើរការជាផ្លូវការ
នូវកម្មវិធីធនាគារចល័ត SC mBanking

នៅថ្ងៃទី២៦ ខែ​សីហា ឆ្នាំ២០២០

នៅ​ថ្ងៃ​ទី ២៦ ខែ​សី​ហា ឆ្នាំ​២០២០ ធនាគារ សា​ខម​ប៊ែង ខេម​បូ​ឌា ដាក់​ឱ្យ​ដំ​ណើរ​ការ​ជា​ផ្លូវ​ការ​នូវ​កម្ម​វិធី​ធនាគារ​ចល័ត​ SC mBanking ជា​មួយ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​បង្អស់​។ ឥឡូវ​នេះ​លោក​អ្នក​អាច​ទាញ​យក​ SC mBanking នៅ​តាម Apple’s App Store និង Google’s Play Store បាន​ដោយ​ឥត​គិត​ថ្លៃ​។

SACOMBANK CAMBODIA OFFICIALLY LAUNCHES SACOMBANK CAMBODIA MOBILE BANKING (SC mBanking)

បន្ទាប់​ពី​បាន​ដំឡើង​កម្ម​វិធី SC mBanking នៅ​លើ​ស្មាត​ហ្វូន​រួល​រាល់​ហើយ អតិថិជន​របស់​ធនាគារ សា​ខម​ប៊ែង ខេម​បូឌា នឹង​អាច​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទិន្នន័យ​គណនី​របស់​ខ្លួន​​ធ្វើ​ប្រតិបត្តិការ​អនឡាញ​យ៉ាង​ងាយ​ស្រួល​​​​​និង​ទទួល​បាន​ព័ត៌មាន​អំពី​ប្រតិបត្តិការដែលកំពុង​ដំណើរ​ការ​បាន​យ៉ាង​រហ័ស​ទាន់​ចិត្ត​។ កម្ម​វិធី​នេះ​មិន​ត្រឹម​តែ​មាន​មុខ​ងារ​ទាំង​អស់​នៃ​សេវាកម្ម​ Internet banking របស់​ធនា គារ សា​ខម​ប៊ែង ខេម​បូឌា​ នោះ​ទេ វា​ថែម​ទាំង​អនុញ្ញាត​ឱ្យ​អតិថិជន​គ្រប់​គ្រង​គណនី ប័ណ្ណ ផ្ទេរ​ប្រាក់​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ធនាគារ សា​ខម​ប៊ែង​ ខេម​បូឌា ទូ​ទាត់​វិក្កយ​បត្រ​ជា​មួយ​ដៃ​គូស​ហការ​ជា​ច្រើន ប្រើ​ប្រាស់​ជា​មួយ​សេវា​កម្ម​បញ្ចូល​ប្រាក់​តាម​ទូរសព្ទ Top Up ​និង​មុខ​ងារ​ដទៃ​ផ្សេង​ទៀត​។​ពិសេស​ជាង​នេះ​ទៅ​ទៀត​អតិថិជន​អាច​បើក ​ឬ​បិទ​គណនី​ប្រាក់​បញ្ញើ​មាន​កាល​កំណត់​អនឡាញ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ សមស្រប​ជា​មួយ​នឹង​បែប​បទ​នៃ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​របស់​ខ្លួន​។

SC​ mBanking គឺ​ជា​សេវាកម្ម​ដែល​មាន​សុវត្ថិភាព​បំផុត​ដោយ​គ្រប់​ប្រតិបត្តិការ​ទាំង​អស់​ត្រូវ​បាន​បញ្ជាក់​ដោយ​លេខ​សម្ងាត់ ​ហើយ​កម្មវិធី​ត្រូវ​បាន​ដំណើរ​ការ​ដោយ​មាន​ការ​ធានា​សុវត្ថិភាព​ជា​មួយ​ការ​ការ​អនុញ្ញាត​ ២ ជំ​ហ៊ាន​។

SC​​mBanking គឺ​ជា​ផ្នែក​មួយ​នៃ​ការ​វិនិយោគ​លើ​វិស័យ​សេវាកម្ម​អេឡិច​ត្រូនិច​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​គ្រប់​គ្រង​គណនី​របស់​ពួកគេ​ពី​ចម្ងាយ​។ ការ​ធ្វើ​បច្ចុប្បន្ន​ភាព និង​មុខ​ងារ​ថ្មីៗ​បន្ថែម​ទៀត​នៃ​កម្ម​វិធី​នេះ​កំពុង​តែ​ដំណើរ​ការ និង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នា​ពេល​ឆាប់​ៗ​នេះ​។

ជា​មួយ​ឱកាស​ដ៏​ពិសេស​នេះ​ដើម្បី​អបអរសាទរ​ក្នុង​ការដាក់​ឱ្យ​ដំណើរ​ការ​នូវ​កម្មវិធី​ SC mBanking ​ក៏​ដូច​ជា​អរគុណ​ដល់​អតិថិជន​ទាំង​អស់​ដែល​តែង​តែ​ជួយ​គាំ​ទ្រផលិតផល​សេវាកម្មរ​បស់​ធនាគារ ចាប់​ពី​ថ្ងៃ​ទី ២៦​ ខែ​សី​ហា ឆ្នាំ​២០២០ ធនាគារ សា​ខម​ប៊ែង ខេមបូឌា បាន​ប្រារព្ធ​ពិធី​ផ្តល់​ជូន​នូវ​រង្វាន់​ “ដំណើរការ ​SC mBanking ដើម្បី​ទទួល​បាន​ទឹក​ប្រាក់!”សម្រាប់​អតិថិជន ២០០ នាក់​ដំបូង​ដែល​បាន​ចុះឈ្មោះ​ និង​ដំ​ណើរ​ការ​កម្មវធី SC mBanking ក្នុង​នោះ៖

  • អតិថិជន ២០ នាក់​ដែល​​បានចុះឈ្មោះ និង​ដំណើរ​ការ​កម្មវិធី SC mBanking នៅ​លេខ​រៀង​ទី ១០, ២០, ៣០, ៤០, ៥០,​៦០​,​ ៧០, ៨០, ៩០, ១០០, ១១០, ១២០, ១៣០, ១៤០, ១៥០, ១៦០, ១៧០, ១៨០, ១៩០ និង ២០០ នឹង​ទទួល​បាន​ទឹក​ប្រាក់​ ២០$/​ម្នាក់។
  • អតិថិជន​ចំនួន ១៨០ នាក់​ផ្សេង​ទៀត​នឹង​ទទួល​បាន​ទឹក​ប្រាក់​ ៥$/ម្នាក់។

ទឹក​ប្រាក់​ទាំង​អស់​នឹងត្រូវ​បាន​ផ្ទេរទៅ​កាន់​គណនី​របស់​អតិថិជន​ដែល​មាន​សំណាង​នៅធនាគារ សាខមប៊ែង ខេមបូឌា ​បន្ទាប់​ពី​កម្ម​វិធី​ត្រូវ​បាន​បញ្ចប់​។

គោលការណ៍ និង លក្ខខណ្ឌ៖ ចុចទីនេះ