នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១
នៅថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១ ធនាគារ សាខមប៊ែង ខេមបូឌា ជាមួយធនាគារ សាខមប៊ែង ឡាវ បានប្រារព្វសន្និបាតរួម តាមប្រព័ន្ធអនឡាញលើប្រធានបទ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងកំណត់់ទិសដៅអាជីវកម្មឆ្នាំ២០២១។ អង្គសន្និបាតមានកិត្តិយសទទួលស្វាគមន៍វត្តមានរបស់លោកស្រី អគ្គនាយិកា ជាមួយថ្នាក់ដឹកនាំនៃធនាគារមេ សាខមប៊ែង ជាមួយនឹងក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង និងបុគ្គលិកឆ្នើមរបស់ធនាគារបុត្រសម្ព័ន្ធទាំងពីរ គឺធនាគារ សាខមប៊ែង ខេមបូឌា និងធនាគារ សាខមប៊ែង ឡាវ ចូលរួមផងដែរ។
នាឱកាសនោះផងដែរ លោក Nguyễn Nhị Thanh – អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ សាខាមប៊ែង ខេមបូឌា បានធ្វើបទបង្ហាញសង្ខេបនៃស្ថានភាពអាជីវកម្មឆ្នាំ២០២០ និងផែនការអនុវត្តនៅឆ្នាំ២០២១ របស់ធនាគារ សាខមប៊ែង ខេមបូឌា។ ដើម្បីប្រឈមមុខនឹងវិបត្តិកូវីដ-១៩ដែលរីករាលដាលនៅទូទាំងសកលលោក ធនាគារ សាខមប៊ែង ខេមបូឌា បានរួមដំណើរជាមួយរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ជួយគាំទ្រដល់អតិថិជនរបស់ខ្លួន ជម្នះនូវឧបសគ្គទាំងឡាយ តាមរយៈការធ្វើកំណែទម្រង់សារជាថ្មីទៅលើប្រភេទបំណុលដែលរងឥទ្ធិពលពីជម្ងឺកូវីដ១៩។
ជាមួយស្មារតីនៃការទទួលលខុសត្រូវខ្ពស់ តស៊ូពុះពារឧបសគ្គទាំងឡាយមិនចេះនឿយហត់ សមូហភាពនៃធនាគារ សាខមប៊ែង ខេមបូឌា បាននិងកំពុងទទួលបាននូវលទ្ធផលអាជីវកម្មយ៉ាងគួរឱ្យកត់សម្គាល់ផងដែរ ហើយវានឹងក្លាយជាជំហានថ្មីដំបូងមួយ សម្រាប់ដំណោះស្រាយ និងការអនុវត្តផែនការឆ្នាំ២០២១។
អង្គសន្និបាតក៏បានទទួលនូវមតិយោបល់ពីសមាសភាពចូលរួមនៃធនាគារបុត្រសម្ព័ន្ធទាំងពីរ ធនាគារ សាខមប៊ែង ខេមបូឌា និងធនាគារ សាខមប៊ែង ឡាវ ព្រមជាមួយថ្នាក់ដឹកនាំ សំណេះសំណាល់លើប្រធានបទ «សាខមប៊ែង ឥណ្ឌូចិន – ផ្លាស់ប្តូរដើម្បីនាំមុខ» ដើម្បីបម្លែងនូវចក្ខុវ័ស័យ ឱ្យក្លាយជាការពិតរបស់ធនាគារ សាខមប៊ែង ក្នុងតំបន់ឥណ្ឌូចិន ចូលរួមចំណែកច្រើនបន្ថែមទៀតក្នុងការអភិវឌ្ឍនៃខឿនសេដ្ឋកិច្ចតំបន់និយាយជារួម។
សរុបវគ្គទី១នៃអង្គសន្និបាត លោកស្រី Nguyễn Đức Thạch Diễm – សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកា ធនាគារ សាខមប៊ែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ធនាគារបុត្រសម្ព័ន្ធទាំងពីរដែលបានពុះពារជម្នះរាល់ឧបសគ្គ ដើម្បីកសាងបាននូវលទ្ធផលដ៏គូរឱ្យករត់សម្គាល់នៅក្នុងឆ្នាំ២០២០កន្លង។ ទន្ទឹងនឹងនោះដងដែរ លោកស្រីក៏មានប្រសាសន៍ណែនាំជូនអង្គសន្និបាតទាំងមូល ដើម្បីភាពរីកចម្រើនយ៉ាងខ្លាំងក្លា និងប្រកបដោយស្ថេរភាពរបស់ធនាគារបុត្រសម្ព័ន្ធទាំងពីរ គឺធនាគារ សាខមប៊ែង ខេមបូឌា និងធនាគារ សាខមប៊ែង ឡាវ ក៏ដូចជាចក្ខុវិស័យឆ្ពោះទៅឥណ្ឌូចិនរបស់ធនាគារ សាខមប៊ែងផងដែរ។
ក្នុងបរិយាកាសដ៏ឧឡារឹកនោះដែរ ធនាគារ សាខមប៊ែង ខេមបូឌា បានផ្តល់កិត្តិយសនិងធ្វើការប្រគល់ជូននូវលិខិតសរសើរជូនដល់បុគ្គលិក និងអង្គភាពឆ្នើមប្រចាំឆ្នាំ២០២០ នេះជាការកត់សម្គាល់ និងការលើកទឹកចិត្ត ជូនដល់បុគ្គលិករបស់ខ្លួនដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងចូលរួមចំណែកកសាងលទ្ធផលដ៏ប្រសើរ ដោយមិនចេះហត់នឿយ អស់រយៈពេលមួយឆ្នាំកន្លងមក។ ទន្ទឹមនឹងនោះ ធនាគារ សាខមប៊ែង ខេមបូឌា ក៏បានរៀបចំពិធីប្រគល់ផែនការអាជីវកម្មនៅឆ្នាំ២០២១ ដល់អង្គភាពទាំងឡាយ ដើម្បីជាការជម្រុញការប្រឡងប្រណាំងក្នុងអង្គភាពរបស់ខ្លួន និងគោលដៅឆ្ពោះទៅសម្រេចបានលើសពីផែនការបានដាក់ចេញនៅឆ្នាំ២០២១នេះ។