នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១
នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ ២០២១ នៅសាលាខណ្ឌដូនពេញ ធនាគារ សាខមប៊ែង ខេមបូឌា បានឧបត្ថម្ភអង្ករចំនួន ៤តោន ជូនដល់ក្រុមគ្រួសារមានជីវភាពក្រីក្រដែលជួបការលំបាកក្នុងអំឡុងពេលនៃការផ្ទុះរាលដាលនៃជម្ងឺកូវីដ១៩ និងការបន្តអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
រយៈពេលកន្លងមកនេះ ធនាគារ សាខមប៊ែង ខេមបូឌា ក៏បានបង្ហាញវិធានការ និងសកម្មភាពមួយចំនួននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដល់បុគ្គលិក និងអតិថិជន ឱ្យបានជ្រាបច្បាស់និងអាចការពារខ្លួនពីការរាតត្បាតនៃជម្ងឺកូវីដ១៩ ដូចជាការលាងដៃញឹកញាប់ជាមួយសាប៊ូ ឬជែលលាងសម្អាតដៃ ការលាងដៃជាមួយទឹកអាល់កុល ការពាក់ម៉ាសឱ្យបានត្រឹមត្រូវ ការរក្សាសង្គម ជាដើម។
បន្ទាប់ពីនោះ ធនាគារ សាខមប៊ែង ខេមបូឌា ក៏លើកទឹកចិត្តដល់អតិថិជនរបស់ខ្លួន ឱ្យប្រើប្រាស់នូវសេវាធនាគារទូរសព្ទចល័ត (SC mBanking) ក្នុងការធ្វើប្រតិបត្តិការធនាគារតាមអនឡាញ ដូចជាការផ្ទេរប្រាក់ ការទូទាត់វិក្កយបត្រ ការបញ្ចូលលុយទូរសព្ទ ។ល។ កាត់បន្ថយការទូទាត់ជាសាច់ប្រាក់ដើម្បីចូលរួមការពារខ្លួនពីការរីករាលដាលនៃជម្ងឺកូវីដ១៩។
ឆ្លងតាមរយៈការខិតខំប្រឹងប្រែងទាំងនេះ ធនាគារ សាខមប៊ែង ខេមបូឌា ក៏សូមចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ដើម្បីសុវត្ថិភាព និងសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល។