នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២
ភ្នំពេញ ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ ២០២២ – ធនាគារ សាខមប៊ែង ខេមបូឌា និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) បានរៀបចំកម្មវិធីគម្រប់ខួប ១ឆ្នាំ នៃភាពជាដៃគូអាជីវកម្មក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត និង ការសន្សំរយៈពេលវែងជូនដល់គ្រួសារកម្ពុជា។ កម្មវិធីនេះ ក៏រៀបចំឡើងដើម្បីអបអរសាទរដល់សមិទ្ធផល និង ការរួមចំណែកយ៉ាងសំខាន់ពីសំណាក់សាខាឆ្នើមរបស់ធនាគារ សាខមប៊ែង ខេមបូឌា ក្នុងឆ្នាំ២០២១កន្លងទៅ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោក Nguyen Nhi Thanh អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ សាខមប៊ែង ខេមបូឌា និងលោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើននាក់មកពីក្រុមហ៊ុនទាំងពីរ ដូចជា ប្រធានផ្នែកអភិវឌ្ឍអាជីវកម្មដៃគូ និងអ្នកប្រឹក្សាផែនការហិរញ្ញវត្ថុ។
លោក Nguyen Nhi Thanh អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ធនាគារ សាខមប៊ែង ខេមបូឌា មានប្រសាសន៍ថា៖“យើងពិតជាមានក្តីសោមនស្សរីករាយខ្លាំងណាស់នៅពេលបានឃើញនូវ លទ្ធផលជាផ្លែផ្កាដ៏គាប់ប្រសើរនៃភាពជាដៃគូមួយនេះ។ ពិតប្រាកដណាស់ យើងនឹងបន្តវា និងប្តេជ្ញាចិត្តធ្វើឱ្យភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរកាន់តែរីកចម្រើន និងយូរអង្វែងដើម្បីអាចបន្តផ្តល់មកនូវផលិត ផលសេវាកម្មធនាគារដែលមានគុណភាពកាន់តែប្រសើរ និងឆ្លើយតបទៅនឹងតម្រូវអតិថិជននៃក្រុមហ៊ុនទាំងពីរ។”
លោក Nguyen Nhi Thanh បានបន្តទៀតថា៖ “ក្នុងឆ្នាំដំបូងនេះ ធនាគារ សាខមប៊ែង ខេមបូឌា និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) បានដាក់ដំណើរការផលិតផលធានារ៉ាប់រង Bancassurance ជាមួយនឹងកម្មវិធីពិសេសជាច្រើនសម្រាប់អតិថិជន និងបុគ្គលិក។ គម្រោងការពារដែលផ្តល់ជូនដល់អតិថិជនរបស់យើងគឺមានលើសពី ៥.៥ លានដុល្លារអាមេរិក។ នេះគឺជា តួលេខដ៏ល្អប្រសើរគួរឱ្យចាប់អារម្មណ៍ ចំពោះការចាប់ដៃគូអាជីវកម្ម នៅក្នុងអំឡុងពេលរីករាលដាល នៃជំងឺកូវីត-១៩។