នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២
ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ធនាគារ សាខមប៊ែង ខេមបូឌា បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលការងារ ៦ខែដើមឆ្នាំ ២០២២ នឹងដំណោះស្រាយអាជីវកម្មប្រកបដោយប្រសិទ្ធភាពរយៈពេល ៦ខែចុងក្រោយនៃឆ្នាំ២០២២ ស្ថិតនៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។
អង្គសន្និបាតបានស្វាគមន៍ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលមកពីធនាគារ សាខមប៊ែង វៀតណាម និងការចូលរួមពីថ្នាក់ដឹកនាំកំពូលមកពីធនាគារ សាខមប៊ែង ខេមបូឌា ជាមួយនឹងការចូលរួមនៃសមាជិកក្រុមប្រឹក្សាភិបាល គណៈប្រតិបត្តិ ប្រធាននាយកដ្ឋាន នាយកសាខា និងបុគ្គលិកទាំងអស់នៃធនាគារ សាខមប៊ែង ខេមបូឌា។
ក្នុងបរិយាកាសដ៏ឧឡារឹកនោះដែរ ធនាគារ សាខមប៊ែង ខេមបូឌា ក៏បានទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់ និងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់កិត្តិយស និងផ្តល់រង្វាន់ដល់បណ្តាអង្គភាព ដែលទទួលបានស្នាដៃឆ្នើមក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២២។ ទន្ទឹមនឹងនោះ លទ្ធផលអាជីវកម្មលើគ្រប់ផ្នែករបស់ធនាគារ សាខមប៊ែង ខេមបូឌា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២២ បានក្លាយជាធនាគារបុត្រសម្ព័ន្ធដ៏ឆ្នើម ទទួលបានទង់ជ័យនិងប័ណ្ណសរសើរ ជាអង្គភាពឆ្នើមក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២២ ពីថ្នាក់ដឹកនាំនៃធនាគារមេ។