ដំណើរកម្សាន្តប្រចាំឆ្នាំ២០២៣ របស់ធនាគារ សាខមប៊ែង ខេមបូឌា

នៅថ្ងៃទី២៧ ខែ​មេសា ឆ្នាំ២០២៣

ដំណើរកម្សាន្តប្រចាំឆ្នាំ របស់គ្រួសារ ធនាគារ សាខមប៊ែង ខេមបូឌា បានប្រព្រឹត្តិរយៈពេល  ២យប់ ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែមេសា ឆ្នាំ២០២៣ ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ ជាមួយនឹងស្នាមញញឹមដ៏ស្រស់សោភា ភាពសប្បាយរីករាយ និងសម្លេងហ៊ោកញ្ច្រៀវពីបុគ្គលិកទាំងអស់។

ដំណើរកម្សាន្តមួយនេះ គឺក្នុងគោលបំណង លើកទឹកចិត្តដល់បុគ្គលិកទាំងអស់ដែលបានខិតខំបំពេញតួនាទីការងាររបស់ខ្លួន សម្រាប់ភាពរីកចម្រើនរបស់ធនាគារ សាខមប៊ែង ខេមបូឌា ព្រមទាំងបានរឹតចំណងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងបុគ្គលិក ក៏ដូចជាបុគ្គលិក និងបុគ្គលិក។

តោះ! មកមើលកម្រងរូបភាពមួយចំនួនក្នុងដំណើរកម្សាន្តប្រចាំឆ្នាំរបស់គ្រួសារ ធនាគារ សាខមប៊ែង ខេមបូឌា ឆ្ពោះទៅក្រុងព្រះសីហនុ ថាតើក្នុងរយៈពេល២យប់ និង៣ថ្ងៃនោះ ពួកយើងបានធ្វើអ្វីខ្លះ?