ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំការសម្តែងរបាំត្រុដិ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំខ្មែរ

នៅថ្ងៃទី១២ ខែ​មេសា ឆ្នាំ២០២៤

នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំការសម្តែងរបាំត្រុដិ ដើម្បីនាំមកនូវភាពសប្បាយរីករាយ និងសម្បូរសប្បាយប្រកបដោយសុភមង្គលដល់ធនាគារ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ។

រីករាយពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះទាំងអស់គ្នា! សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព និងរីករាយជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់លោកអ្នក។