ប័ណ្ណឥណទានវីសាផ្លាទីនីម
រីករាយជាមួយនឹងពិភពនៃឯកសិទ្ធិជាមួយប័ណ្ណឥណទាន វីសាផ្លាទីនីម របស់ធនាគារ សាខមប៊ែង
ប័ណ្ណឥណទានវីសាផ្លាទីនីម ធនាគារ សាខមប៊ែង គឺជាប័ណ្ណឥណទានវីសាលំដាប់ស្តង់ដារអន្តរជាតិ ផ្តល់ជូនអ្នកនូវប្រណិតភាព លើកស្ទួយដំណើរជីវិតអតិថិន ឆ្ពោះទៅកាន់ភាពថ្លៃថ្នូរ។
លក្ខណៈពិសេសលេចធ្លោ
ឥតគិតថ្លៃសេវា | ឥតគិតថ្លៃសេវា | ប្រាក់ត្រឡប់មកវិញ | ឥតគិតការប្រាក់ | គម្រោងបង់រំលស់ អត្រាការប្រាក់ ០% |
ប្រចាំឆ្នាំសម្រាប់ឆ្នាំដំបូង | បន្ទប់រង់ចាំលំដាប់ VIP នៅតាមអាកាសយានដ្ឋាន | រហូតដល់ ៣% សម្រាប់រាល់ការទូទាត់តាមប័ណ្ណ | រហូតដល់ ៥៥ថ្ងៃ | គ្រប់ពេលវេលា គ្រប់ទីកន្លែង |
ប្រាក់ត្រឡប់មកវិញដ៏លេចធ្លោ
- ៣% សម្រាប់រាល់ការទូទាត់តាមប័ណ្ណនៅក្រៅប្រទេស។
- ១% សម្រាប់រាល់ការទូទាត់តាមប័ណ្ណនៅក្នុងប្រទេស។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត (ចុចទីនេះ៖ PDF file)
បន្ទប់រង់ចាំនៅតាមអាកាសយានដ្ឋានដ៍លេចធ្លោ - Lounge Key
- ចូលបន្ទប់រង់ចាំលំដាប់ VIP ជាង ១,៤០០ កន្លែងដោយឥតគិតថ្លៃនៅតាមអាកាសយានដ្ឋានជុំវិញពិភពលោក។
- ទទួលបានការប្រើប្រាស់បន្ទប់រង់ចាំនៅតាមអាកាសយានដ្ឋានចំនួន ១ ដោយឥតគិតថ្លៃនៅពេលបើកដំណើរការប័ណ្ណ។
- ទទួលបានការប្រើប្រាស់បន្ទប់រង់ចាំចំនួន ១លើក បន្ថែមទៀតដោយឥតគិតថ្លៃ នៅពេលអតិថិជនឈានដល់ការចំណាយសរុបអប្បបរមាចំនួន ៥.០០០ដុល្លារក្នុងមួយត្រីមាស។
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
អត្ថប្រយោជន៍ផ្សេងទៀត
- ទទូលបានកម្រិតឥណទាន៖ ចាប់ពី ៥,០០០ រហូតដល់ ៣០,០០០ ដុល្លារអាមេរិក។
- មិនគិតសេវាប្រចាំឆ្នាំសម្រាប់ឆ្នាំដំបូង និងទទួលបានការបញ្ចុះតម្លៃ៥០%ចាប់ពីឆ្នាំទី២ ប្រសិនបើអតិថិជនឈានដល់ការចំណាយសរុបអប្បបរមាចំនួន៣,០០០ដុល្លារ ពីឆ្នាំមុន។ (*)
- ធ្វើការបញ្ជាទិញទំនិញមុនរួចធ្វើការទូទាត់តាមក្រោយ ឥតគិតការប្រាក់រហូតដល់ ៥៥ថ្ងៃ។
- អាចដកសាច់ប្រាក់បានរហូតដល់ទៅ ៥០% នៃកម្រិតឥណទាន។
- អាចធ្វើការទូទាត់ចំណាយផ្សេងៗតាមម៉ាស៊ីនឆូតប័ណ្ណរាប់លានគ្រឿងនៅជុំវិញពិភពលោក និងតាមប្រពន្ធ័អ៊ីនធើណែត។
- រីករាយជាមួយការផ្តល់ជូនពិសេសជុំវិញពិភពលោកពីដៃគូ Visa។
- ទទួលបានការបញ្ចុះតំលៃរហូតដល់ ៥០% នៅតាមហាងទិញទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ កន្លែងកម្សាន្ដ ។ល។
(*) មិនរាប់បញ្ចូលប្រតិបត្តិការដកសាច់ប្រាក់
តារាងកម្រៃសេវាប័ណ្ណ
របៀបចុះឈ្មោះប្រើប្រាស់ប័ណ្ណ
- អញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារសាខមប៊ែងដែលនៅជិតលោកអ្នក។
- ទូរសព្ទមកកាន់ភ្នាក់ងារបម្រើអតិថិជន៖ ០២៣ ២២៣ ៤២៣/០៩៧ ៨ ២២៣ ៤២៣។
លក្ខខណ្ឌក្នុងការស្នើសុំប័ណ្ណ
- ប័ណ្ណចម្បង៖ ឯកត្តជនចាប់ពីអាយុ ១៨ដល់ ៦៥ឆ្នាំ ដែលមានអាសយដ្ឋានអចិន្ត្រៃយ៍/អាសយដ្ឋានកំពុងស្នាក់នៅ
បណ្តោះអាសន្នដែលមាន ធនាគារ សាខមប៊ែង ខេមបូឌា កំពុងប្រតិបត្តិការ។
- ប័ណ្ណរង៖ ឯកត្តជនចាប់ពីអាយុ ១៨ដល់ ៦៥ឆ្នាំ។
- បុគ្គលិកដែលមានការងារ៖
- អតីតភាពការងារ៖ នៅក្នុងអង្គភាពមួយយ៉ាងតិច ០៦ខែ ឡើងទៅ (មិនគិតរយៈពេលសាកល្បងការងារ)។
- មានប្រាក់ចំណូលថេរ៖ យ៉ាងតិច ២,០០០ដុល្លារ សម្រាប់និយោជកកំពុងបំពេញការងារនៅតាមបណ្តាខេត្ត/ក្រុងក្រៅពីរាជធានីភ្នំពេញដែលមានទីតាំងសាខាធនាគារ សាខមប៊ែង ខេមបូឌា។
ឯកសារតម្រូវ
- សំណុំបែបបទស្នើសុំប្រើប្រាស់ប័ណ្ណឥណទាន និងកិច្ចសន្យា។
- ឯកសារផ្ទាល់ខ្លួន៖ អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន (ទាំងសងខាង) ។
- ឯកសារបញ្ជាក់អាសយដ្ឋាន៖ សៀវភៅស្នាក់នៅថតចម្លង (ករណីអាសយដ្ឋានកំពុងស្នាក់នៅ ខុសពីអាសយដ្ឋាន
អចិន្ត្រៃយ៍) សូមផ្តល់នូវឯកសារដូចខាងក្រោម៖
- ឯកសារបញ្ជាក់ទីលំនៅបច្ចុប្បន្ន/សៀវភៅស្នាក់នៅបណ្តោះអាសន្ន។
- ប្លង់កាន់កាប់ដី/ផ្ទះ។
- វិក្កយបត្រប្រើប្រាស់ទឹកភ្លើង/ទូរទស្សន៍ខ្សែកាប/អ៊ីនធើណែត។
- ឯកសារបញ្ជាក់ចំណូល៖
- ឯកសារបញ្ជាក់ចំណូលរបស់បុគ្គលិកត្រូវផ្តល់នូវឯកសារដូចខាងក្រោមនេះ៖
- កិច្ចសន្យាការងារដែលមានសុពលភាព/សេចក្តីសម្រេចតែងតាំង ដំឡើងឋានៈ/ ឯកសារផ្សេងៗដែលមានតម្លៃស្មើឬ
- លិខិតបញ្ជាក់/របាយការណ៍ប្រាក់បៀវត្សនៅមានសុពលភាពក្នុងរង្វង់មួយខែ/ការបញ្ជាក់ពីអង្គភាពនៅផ្នែកខាងក្រោយនៃទម្រង់ស្នើសុំប្រើប្រាស់ប័ណ្ណឥណទាន និងកិច្ចសន្យា។
- កំណត់ត្រាប្រាក់ខែសម្រាប់ ៣ខែចុងក្រោយ។
ឯកសារបន្ថែម (ប្រសិនបើមាន)។
ដើម្បីទទួលបានសេវាកម្មពិសេសជាច្រើន តាមតម្រូវការរបស់លោកអ្នក