នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨
ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំកម្មវិធីប្រកួតប្រជែងឆ្លើយសំណួរដែលមានឈ្មោះថា “Banking Contest – Easy to Win” ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីផ្តល់ឱកាសដល់អតិថិជនក្នុងការឆ្លើយសំណួរស្តីពី ធនាគារ សាខមប៊ែង ខេមបូឌាតាមរយៈទំព័រហ្វេសបុករបស់ខ្លួនផ្ទាល់។កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយនូវផលិតផលសេវាកម្មរបស់ធនាគារដើម្បីឱ្យប្រជាពលរដ្ឋបានដឹង។កម្មវិធីនេះបានទទួលការចាប់អារម្មណ៍ពីសំណាក់អតិថិជនយ៉ាងច្រើនកុះករជាពិសេសពីសំណាក់ Fan Pageរបស់ធនាគារផ្ទាល់តែម្តង។ ចំនួនអ្នកចូលរួមក្នុងកម្មវិធីនេះមានរហូតដល់ ៥.១៨៨ នាក់ និងចំនួនអ្នកដែលយកចិត្តទុកដាក់កើនដល់ ១៤.៥២៣ នាក់។ ការប្រកួតប្រជែងត្រូវបានបែងចែកជា ៧ដំណាក់កាលដើម្បីចាប់ឆ្នោតសម្រាប់អ្នកដែលបានឆ្លើយត្រឹមត្រូវ ហើយការចាប់ឆ្នោតចុងក្រោយនឹងមានគម្រោងប្រារព្ធឡើងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ និងផ្តល់រង្វាន់នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧។ រាល់កម្មវិធីម្តងៗតែងតែមានការចូលរួមពីសំណាក់គណៈគ្រប់គ្រងធនាគារ បុគ្គលិក និងតារាចម្រៀង តារាសម្តែង ពិធីករ ពិធីការិនីល្បីៗជាច្រើនទៀតដូចជា៖ លោកសុគន្ធ ធារាយុ កញ្ញា សុភា លីនដា កញ្ញា សុខ សុម៉ាវត្តី កញ្ញា នី មុន្នីនាទ កញ្ញា ភីន តេពី និងកញ្ញា ម៉ាយ៉ា។ រង្វាន់ក្នុងកម្មវិធីរួមមាន៖
ធនាគារ សាខមប៊ែង ខេមបូឌា សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ជាពិសេស Fan Page របស់ធនាគារដែលតែងតែគាំទ្រនូវកម្មវិធីនេះតាំងពីដើមរៀងមក។ ធនាគារ សាខមប៊ែង ខេមបូឌា សន្យាថានឹងនាំមកជូនអតិថិជននូវកម្មវិធីគួរឱ្យចាប់អារម្មណ៍ជាងនេះទៀតក្នុងពេលខាងមុខនេះដើម្បីបង្កើនចំណងទាក់ទងរវាងធនាគារ និងអតិថិជនទាំងអស់។