សុវត្ថិភាពប័ណ្ណ
ប្រើប្រាស់ប័ណ្ណសាខមប៊ែងយ៉ាងមានទំនុកចិត្តគ្រប់ទីកន្លែងដែលអ្នកទៅជាមួយប្រព័ន្ធសុវត្ថិភាពខ្ពស់
លក្ខណៈពិសេស
- ប្រើប្រាស់បណ្ណ័ធនាគារសាខមប៊ែងខេមបូឌាគ្រប់ពេលវេលានិងគ្រប់ទីកន្លែងជាមួយនឹងសុវត្ថិភាពល្អបំផុត។
- ធ្វើការទូទាត់ទំនិញ ឬ ទិញទំនិញអនឡាញនៅរាល់ការលក់ដែលមានសហការណ៍ជាមួយវីសា។
- ដកសាច់ប្រាក់នៅលើម៉ាស៊ីនអេធីអឹមនៅក្នុងប្រទេសកម្ពុជា វៀតណាម ឡាវ និងប្រទេសផ្សេងទៀត។
អត្ថប្រយោជន៍
- ធ្វើប្រតិបត្តិការយ៉ាងមានប្រសិទ្ធិភាពនៅលើម៉ាស៊ីនអេធីអឹមរបស់ធនាគារសាខមប៊ែងខេមបូឌា ២៤/៧ ដោយមានប្រព័ន្ធកាម៉េរ៉ាត្រួតពិនិត្យ និង គ្រប់គ្រងរាល់បញ្ហាដែលកើតមានឡើងយ៉ាងបន្ទាន់ដូចជា៖ ការលួចយកប្រាក់ ការលេបប្រាក់ដោយម៉ាស៊ីនអេធីអឹម ឬ ការលួចយកពត៌មានរបស់ប័ណ្ណ។
- ធ្វើការទូទាត់នៅរាល់ចំនុចលក់
- ប្រើប្រាស់បច្ចេកទេសប័ណ្ណ EMV Chip ការពារប័ណ្ណពីការថតចម្លង
- ការទិញទំនិញលើប្រព័ន្ធអ៊ីនធឺណែត
– ប្រើប្រាស់បច្ចេកវិទ្យា Tokenization ពត៌មានប័ណ្ណត្រូវបានបំលែងរាល់ការធ្វើប្រតិបត្តិការនីមួយៗ ដើម្បីធានាបានសុវត្ថិភាពខ្ពស់ និងការពារការថតចំលង។
– សេវាសុវត្ថិភាព3D របស់ធនាគារសាខមប៊ែង៖
+ ដំណោះស្រាយសុវត្ថិភាពល្អបំផុតដោយការប្រើប្រាស់ OTP សម្រាប់រាល់ការទិញទំនិញ។
+ អ្នកប្រើប្រាស់ប័ណ្ណមិនត្រូវការចងចាំលេខ OTP ទេ។ OTP នឹងត្រូវបានផ្ញើទៅកាន់លេខទូរស័ព្ទរបស់អ្នកប្រើប្រាស់មុនពេលបញ្ចប់ការចំណាយទិញទំនិញអនឡាញ។
+ សេវាកម្មនេះគឺសម្រាប់តែប័ណ្ណអន្តរជាតិនៅពេលដែលធ្វើការទូទាត់នៅលើគេហទំព័រដែលមានស្លាកសញ្ញាវីសា - សេវាកម្មសុវត្ថិភាព 3D នេះគឺមិនមានការគិតថ្លៃសេវាចំពោះអតិថិជនដែលប្រើប្រាស់ប័ណ្ណឥណពន្ធនិងប័ណ្ណឥណទានរបស់ធនាគារសាខមប៊ែងកម្ពុជានោះទេ។
- របៀបនៃការប្រើប្រាស់៖
– បញ្ចូលពត៌មានរបស់ប័ណ្ណ ឈ្មោះពេញរបស់ម្ចាស់ប័ណ្ណ លេខប័ណ្ណ កាលបរិច្ឆេទផុតកំណត់របស់ប័ណ្ណ និង លេខកូដសុវត្ថិភាព CVV/CVV2/CVC2 (ជាលេខបីខ្ទង់ដែលបានព្រីនខាងចុងតំបន់ចុះហត្ថលេខានៅខាងខ្នងរបស់ប័ណ្ណ)
– បញ្ចូលលេខកូដ OTP (ដែលផ្ញើទៅអោយម្ចាស់ប័ណ្ណតាមរយះលេខទូរសព្ទ័ដែលបានសុំចុះបញ្ជីរួចស្រេច)
– ជ្រើសរើសការកំណត់ទូទាត់ និង បញ្ចប់ប្រតិបត្តិការ
តើលោកអ្នកមិនទាន់ មានប័ណ្ណសាខមប៊ែង?
- សូមហៅទៅកាន់លេខ (855) 23 223 423
- សូមទៅកាន់សាខា ឬ ការិយាល័យប្រតិបត្តិការរបស់ធនាគារសាខមប៊ែងខេមបូឌា
- ផ្ញើសារ និង ស្នើសុំ ទៅកាន់គេហទំព័រហ្វេសប៊ុករបស់ធនាគារតាមអាសយដ្ឋាន www.facebook.com/SacombankCambodia
- ផ្ញើពត៌មាន និង ស្នើសុំទៅកាន់ សាអេឡិចត្រូនិច ask-sc@sacombank.com
ដើម្បីទទួលបានសេវាកម្មពិសេសជាច្រើន តាមតម្រូវការរបស់លោកអ្នក