ធនាគារសាខមប៊ែង គឺជាធនាគារពាណិជ្ជដែលឈានមុខគេនៅប្រទេសវៀតណាម ហើយកំពុងបន្តពង្រីកខ្លួនក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ជាមួយបុគ្គលិកសរុបជាង ១៥,០០០នាក់ និងមានទីតាំងប្រតិបត្តិការ ៥៦៣កន្លែងនៅក្នុងតំបន់។
ធនាគារសាខមប៊ែងខេមបូឌាបានបើកឱកាសចុះកម្មសិក្សាស្ម័គ្រចិត្ត ផ្តល់ជូននិស្សិតដែលមិនទាន់បញ្ចប់ការសិក្សា និងនិស្សិតដែលទើបបញ្ចប់ការសិក្សាថ្មីៗ ដើម្បីទទួលបានបទពិសោធន៍ការងារជាក់ស្តែងតាមរយៈកម្មវិធីចុះកម្មសិក្សា។ ជម្រើសនៃរយៈពេលក្នុងចុះកម្មសិក្សាបានចាប់ផ្តើមពី ៣ខែ រហូតដល់ ៦ខែ ទាំងពេញម៉ោង និងក្រៅម៉ោង ហើយនៅពេលបញ្ចប់កម្មសិក្សា និស្សិតទាំងអស់តម្រូវឲ្យដាក់ជូននូវរបាយការណ៍មួយច្បាប់ដែលជាសេចក្តីពណ៌នាអំពីអ្វីដែលបានរៀនសូត្រពីការចុះកម្មសិក្សានេះ។
ធនាគារសាខមប៊ែងខេមបូឌា កំពុងផ្តល់កម្មសិក្សាដល់និស្សិតមកពីសាកលវិទ្យាល័យ វិទ្យាស្ថាន និងសាលា ដូចខាងក្រោម៖