នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨
កាលពី៩ឆ្នាំមុននៅក្នុងថ្ងៃនេះដែលត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ធនាគារ សាខមប៊ែង មានសេចក្តីសោមនស្សរីករាយធ្វើការបើកសម្ពោធ សាខាភ្នំពេញ នៅព្រះរាជាណាចក្រកម្ពុជាដែលជាសញ្ញានៃការចាប់បដិសន្ធិរបស់ធនាគារវៀតណាមដំបូងបំផុតនៅលើទឹកដីកម្ពុជា។
នៅក្នុងថ្ងៃខែដែលចាប់ផ្តើមបដិសន្ធិនៅបរទេសសម្រាប់បុគ្គលិកធនាគារសាខមប៊ែង សាខាភ្នំពេញ ពិតជាឱកាសមួយដែលពិបាកនឹងបំភ្លេចបាន។ ដោយស្ថានភាពអាជីវកម្មមានភាពខុសប្លែកគ្នា បណ្តាលឲ្យមានការប្រឈមមុខនឹងការលំបាកជាច្រើន អាចនិយាយបានថាលំបាកទ្វេដងបើប្រៀបធៀបជាមួយសាខាផ្សេងៗនៅក្នុងប្រទេសវៀតណាម ដោយសារតែលក្ខខណ្ឌថ្មីស្ទើរតែទាំងស្រុង ទីផ្សារបរទេសមានភាពខុសគ្នារវាងវប្បធម៌ ភាសា ធនធានមនុស្សនៅខ្ចី មិនទាន់មានទំនាក់ទំនងជិតស្និទ្ធ ថែមទាំងមានសម្ពាធពីដៃគូប្រកួតប្រជែងក្នុងតំបន់ និងធនាគារបរទេសដទៃទៀតដែលបានធ្វើប្រតិបត្តិការយូរឆ្នាំនៅទីផ្សារកម្ពុជា។
“រឿងរ៉ាវល្អៗក៏បានផ្សព្វផ្សាយចេញទៅក្រៅ” ជាពេលដែលមានអតិថិជនក្នុងតំបន់ជាច្រើនបានស្គាល់ធនាគារសាខមប៊ែង សាខាភ្នំពេញដែលមានបុគ្គលិកក្មេងៗស្វាហាប់ រួសរាយនឹងការបម្រើអតិថិជនរយៈពេលធ្វើប្រតិបត្តិការ និងបំពេញឯកសារឆាប់រហ័ស ទាន់ពេលវេលា…។មានអតិថិជនជាច្រើនដែលមានទំនាក់ទំនងអាជីវកម្មជាមួយវៀតណាមបានមកធ្វើប្រតិបត្តិការ និងមានការពេញចិត្តជាមួយនឹងគុណភាពនៃការបម្រើសេវាកម្មរបស់សាខមប៊ែង។ហើយអតិថិជនទាំងនេះក៏ជាអតិថិជនគោលដៅរបស់សាខមប៊ែង នៅពេលបើកសាខានៅបរទេសដើម្បីជួយជ្រោមជ្រែងដល់ការធ្វើពាណិជ្ជកម្មទាញយកគុណសម្បត្តិ និងអត្ថប្រយោជន៍របស់បណ្តាអតិថិជននៅប្រទេសទាំងពីរនេះ។
គិតមកដល់សព្វថ្ងៃនេះអស់រយៈពេល៩ឆ្នាំ ប្រតិបត្តិការនៅព្រះរាជាណាចក្រកម្ពុជាធនាគារសាខមប៊ែង ខេមបូឌា មានការិយាល័យកណ្តាលនៅភ្នំពេញ និងសាខាចំនួន៨ ដែលក្នុងនោះមានសាខាចំនួន០៥ស្ថិតនៅក្នុងរាជធានីភ្នំពេញ (សាខាអូឡាំពិក សាខាព្រះមុន្នីវង្ស សាខាច្បារអំពៅ សាខាផ្សារហេងលី សាខាពោធិ៍ចិនតុង) និងនៅខេត្តចំនួន០៣ គឺ ខេត្តកំពង់ចាម (សាខាខេត្តកំពង់ចាម) ខេត្តកណ្តាល (សាខាតាខ្មៅ) ខេត្តសៀមរាប (សាខាសៀមរាប)។ ដោយចាប់ផ្តើមពីបុគ្គលិកត្រឹមតែចំនួន ៤០នាក់ រហូតមកដល់ពេលនេះធនាគារ សាខមប៊ែង ខេមបូឌា មានបង្កើនបុគ្គលិករហូតដល់ចំនួន២៥០នាក់ (ក្នុងនោះមានបុគ្គលិកជនជាតិវៀតណាមចំនួន២៩នាក់) និយោជិតក្នុងស្រុកមានប្រមាណ៩០%ស្របតាមគោលនយោបាយនៃការប្រើប្រាស់បុគ្គលិកក្នុងស្រុក នៃរាជរដ្ឋាភិបាលកម្ពុជា។
មកដល់បច្ចុប្បន្ននេះធនាគារ សាខមប៊ែង ខេមបូឌា មានទ្រព្យសរុបចំនួន១៧១ លានដុល្លារអាមេរិក ប្រាក់បញ្ញើចំនួន១៣២ លានដុល្លារ ដែលក្នុងនោះបា្រក់បញ្ញើប្រហែល១០២ លានដុល្លារ បានពីសហគ្រាស និងឯកត្តបុគ្គលនៅក្នុងតំបន់ អត្រាប្រាក់បញ្ញើគ្មានកាលកំណត់មានប្រហែល៣០%។ សមតុល្យឥណទានអតិថិជនកើនដល់១២០ លានដុល្លារ។ អតិថិជនដែលមានស្រាប់មាន ប្រមាណ១៥០០០នាក់គឺជាអតិថិជនបុគ្គល និងក្រុមហ៊ុន ក៏ដូចជាអតិថិជនវៀតណាមដែលមានពាណិជ្ជកម្មជាមួយកម្ពុជា។
នៅក្នុងឱកាសពិធីគម្រប់ខួប៩ឆ្នាំនេះដែរលោក Nguyen Nhi Thanh អនុប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយក ធនាគារ សាខមប៊ែង ខេមបូឌា បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ជួយជ្រោមជ្រែងណែនាំពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាធនាគារជាតិនៃកម្ពុជា ធនាគារមេ (សាខមប៊ែង) និងអតិថិជនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយធនាគារ និងជួយឲ្យ ធនាគារ សាខមប៊ែង ខេមបូឌា បង្កើតបន្ថែមសាខា ក៏ដូចជាទទួលបានកន្លែងឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារក្រៅប្រទេស។
ស្វាគមន៍ចំពោះការចូលរួមរបស់ក្រុមប្រឹក្សាភិបាលធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី
បណ្តាសាខា ថតរូបអនុស្សាវរីយជាមួយលោកអគ្គនាយក
លោកអគ្គនាយក ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ឡើងថ្លែងសន្ទរកថានៅក្នុងកម្មវិធី
ក្រុមប្រឹក្សាភិបាលធនាគារ សាខមប៊ែង ប្រគល់ប័ណ្ណសរសើរដល់បុគ្គលិកដែលធ្វើការជាមួយធនាគារយូរឆ្នាំ
របាំសាមគ្គី វៀតណាម – កម្ពុជា សម្តែងដោយបុគ្គលិក ធនាគារ សាខមប៊ែង ខេមបូឌា