នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣
ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការនៃសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ធនាគារ សាខមប៊ែង ខេមបូឌា បានរៀបចំកម្មវិធីសប្បុរសធម៌ «ភាពកក់ក្តៅក្នុងឆ្នាំថ្មី»។ តាមរយៈកម្មវិធីនេះផងដែរ ថ្នាក់ដឹកនាំនៃធនាគារ សាខមប៊ែង ខេមបូឌា បានអញ្ជើញសួរសុខទុក្ខ សំណេះសំណាលជាមួយបងប្អូន និងជូនអំណោយចំនួន ១០០កញ្ចប់ ដែលមានតម្លៃសរុបចំនួន ៤,២០០ ដុល្លារអាមេរិក រាល់កញ្ចប់អំណោយមានតម្លៃសរុប ៤២ដុល្លារអាមេរិក ដោយរួមមាន៖ ថវិកា ១០ដុល្លារ និងអង្ករ គ្រឿងបរិក្ខាដែលមានតម្លៃ ៣២ដុល្លារ ជូនដល់បងប្អូនក្រុមគ្រួសារដែលមានជីវភាពក្រីក្រ ដែលកំពុងរស់នៅតាមបណ្តាសង្កាត់ ខណ្ឌ ក្នុងរាជធានីភ្នំពេញ។
ធនាគារ សាខមប៊ែង គឺជាធនាគារពាណិជ្ជ លក់រាយ ទំនើប ឈានមុខគេក្នុងតំបន់ឥណ្ឌូចិន (វៀតណាម-ឡាវ-កម្ពុជា) ជាមួយពាក្យស្លោក «អភិវឌ្ឍឆ្ពោះទៅមុខទាំងអស់គ្នា» ទន្ទឹមជាមួយការផ្តោតសំខាន់ទៅលើសកម្មភាពអាជីវកម្ម ធនាគារ សាខមប៊ែង ថែមទាំងបានយកចិត្តទុកដាក់លើសកម្មភាពសង្គមផងដែរ។ ដោយត្រូវប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំ២០០៤ «ភាពកក់ក្តៅក្នុងឆ្នាំថ្មី» ជាកម្មវិធីនេះត្រូវបានរៀបចំឡើងដោយ ធនាគារ សាខមប៊ែង អស់រយៈពេល ២០ឆ្នាំ កន្លងមកហើយ។ ឆ្នាំនេះ កម្មវិធី «ភាពកក់ក្តៅក្នុងឆ្នាំថ្មី» លើកទី២០ ត្រូវបានធនាគារ សាខមប៊ែង រៀបចំឡើងចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ជាមួយថវិកាសរុបរហូតដល់ជាង ៣២៥,១៣០ ដុល្លារអាមេរិក។ កម្មវិធីសប្បុរសធម៌នេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងចែករំលែកក្តីទុក្ខលំបាក ការលើកទឹកចិត្តដល់បងប្អូនក្រុមគ្រួសារដែលមានជីវភាពក្រីក្រ និងនាំមកនូវក្តីស្រឡាញ់ក្នុងអំឡុងពេលទទួលឆ្នាំថ្មីនឹងឈានមកដល់ ដែលកំពុងរស់នៅគ្រប់ខេត្ត-ក្រុងទូទាំងប្រទេស ក៏ដូចជាប្រជាជនវៀតណាមរស់នៅប្រទេសឡាវ និងកម្ពុជាក្នុងតំបន់ឥណ្ឌូចិន។ នេះជាការបង្ហាញពីការយកចិត្តទុកដាក់ដល់ជីវភាពប្រជាសហគមន៍របស់ធនាគារ សាខមប៊ែង ជាមួយការប្តេជ្ញាចិត្ត “រក្សាទំនាក់ទំនងយូរអង្វែង ចូលរួមចំណែកដល់សុខុមាលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន”។
ធនាគារ សាខមប៊ែង ខេមបូឌា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សមាគមខ្មែរ-វៀតណាម ប្រចាំនៅកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួលដល់ ធនាគារ សាខមប៊ែង ខេមបូឌា ប្រារព្ធឡើងនៅកម្មវិធី «ភាពកក់ក្តៅក្នុងឆ្នាំថ្មី លើកទី២០» ដោយជោគជ័យ និងពោរពេញដោយស្នាមញញឹម។