ក្លាយជាម្ចាស់រថយន្តយ៉ាងពិតប្រាកដជាមួយឥណទានទិញរថយន្តរបស់ធនាគារ សាខមប៊ែង ខេមបូឌា

នៅថ្ងៃទី១៦ ខែ​មិនា ឆ្នាំ២០២២

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នឹងឈានមកដល់ក្នុងពេលឆាប់ៗនេះហើយ តើលោកអ្នកកំពុងតែស្វែងរករថយន្តថ្មីសម្រាប់ការធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំមែនដែរទេ? អ្នកនឹងក្លាយជាម្ចាស់រថយន្តយ៉ាងពិតប្រាកដជាមួយឥណទានទិញរថយន្ត​របស់ធនាគារ សាខមប៊ែង ខេមបូឌា។

ការប្រាក់កាន់តែប្រសើរ-ដំណើរការកាន់តែលឿន-សេវាកម្មកាន់តែល្អ

  • អត្រាការប្រាក់ពិសេសចាប់ពី ៨,៥%/ឆ្នាំ។
  • រយៈពេលកម្ចីរហូតដល់ ១០ឆ្នាំ
  • កម្ចីរហូតដល់ ១០០% នៃតម្លៃរថយន្ត
  • នីតិវិធីសាមញ្ញ និងដំណើរការរហ័សទាន់ចិត្ត។
  • ដៃគូសហការ
  1. HGB Auto (ផ្ទះលេខ379 មហាវិថីសហព័ន្ធរុស្សី ភូមិពោធិ៍ព្រឹក្ស សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ)
  2. Tan Chong Motor (ផ្ទះលេខ 131B ផ្លូវ 271 ខណ្ឌទួលគោក រាជធានីភ្នំពេញ)
  3. SL Auto Garage (ផ្ទះលេខ 5D ផ្លូវ60C សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ) និងហ្ការ៉ាសផ្សេងៗជាច្រើនទៀត។