អបអរសាទរអតិថិជន ២០០ នាក់ដំបូងដែលបានឈ្នះរង្វាន់ជាទឹកប្រាក់សរុបរហូតដល់ ១៣០០ ដុល្លារអាមេរិក ពីកម្មវិធី “ដំណើរការកម្មវិធីធនាគារចល័ត SC mBanking ទទួលបានទឹកប្រាក់!”

នៅថ្ងៃទី២៨ ខែ​កញ្ញា ឆ្នាំ២០២០

នៅ​ថ្ងែ​ទី ២១ ខែ​កញ្ញា ឆ្នាំ​២០២០ កម្មវិធី “​ដំណើរ​ការ​កម្មវិធី​ធនាគារ​ចល័ត SC mBanking ទទួល​បាន​ទឹក​ប្រាក់​!”​ ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​។ រង្វាន់​ពី​កម្មវិធី​ត្រូវ​បាន​ប្រគល់​ជូន​អតិថិជន ២០០ នាក់​ដំបូង​ដែល​មាន​សំណាង​ឈ្នះ​រង្វាន់​។ ក្នុង​នោះ​អតិថិជន​ចំនួន ២០ នាក់​ដែល​បាន​ដំណើរ​ការ​កម្មវិធី​ធនាគារ​ចល័ត SC mBanking នៅ​លេខ​រៀង​ទី ១០ ; ២០ ; ៣០ ;… និង ២០០ មាន​សំណាង​ទទួល​បាន​ទឹក​ប្រាក់​ចំនួន ២០ ដុល្លារ​អាមេរិក/ម្នាក់ រីឯអតិថិជនចំនួន ១៨០ នាក់​ផ្សេង​ទៀត​ទទួល​បាន​ទឹក​ប្រាក់​ចំនួន ៥ ដុល្លារ​អាមេរិក/ម្នាក់។

Congratulation 200 clients who are the winners from Activate SC mBanking, Get Money!

ទឹក​ប្រាក់​ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​គណនី​របស់​អតិថិជន​នីមួយៗ​ដែល​បើក​នៅ​ធនាគារ សាខមប៊ែង ខេមបូឌា ដោយ​ស្វ័យ​ប្រវត្តិ​ភ្លាមៗ​ក្រោយ​ពេល​អតិថិជន​បាន​ដំណើរ​ការ​កម្មវិធី SC mBanking ជោគជ័យ។ អតិថិជន​ដែល​បាន​ឈ្នះ​រង្វាន់​មាន​ភាព​សប្បាយ​រីករាយ​យ៉ាង​ក្រៃលែង និង​បាន​ថ្លែង​អំណរគុណ​ដល់​ធនាគារ សាខមប៊ែង ខេមបូឌា ដែល​បាន​រៀប​ចំ​នូវ​កម្មវិធី ប្រូម៉ូសិន​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​នេះ។​ លើស​ពី​នេះ​ទៅ​ទៀត​ អតិថិជន​ទាំង​អស់​ក៏​បាន​ធ្វើ​ការ​ស្ងើច​សរសើរ​ចំពោះ​ការ​បង្កើត​នូវ​កម្មវិធី​ធនាគារ​ចល័ត SC mBanking ដែល​បង្ក​ភាព​ងាយ​ស្រួល​ជូន​អតិថិជន​ក្នុង​ការ​ប្រើ​ប្រាស់​ផលិតផល​សេវាកម្ម​ធនាគារ​អនឡាញ​ជា​មួយ​បច្ចេកវិទ្យា​ទំនើប និង​មាន​សុវត្ថិភាព​ខ្ពស់។ គួរ​បញ្ជាក់​ផង​ដែរ​ថា​តាម​រយៈ​កម្មវិធី SC mBanking អតិថិជន​ទាំង​អស់​អាច​ធ្វើការ​គ្រប់គ្រង​គណនី​ប្រកប​ដោយ​ភាព​ងាយ​ស្រួល និង​មាន​ប្រសិទ្ធភាព​ជា​មួយ​មុខ​ងារ​យ៉ាង​សម្បូរ​បែប​ដូចជា​៖ មុខងារ​ផ្ទេរ​ប្រាក់​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ធនាគារ សាខមប៊ែង ខេមបូឌា មុខងារ​ទូទាត់​វិក្កយបត្រ មុខ​ងារ​គ្រប់គ្រង​ប័ណ្ណ មុខងារ​បើក/បិទគណនីអនឡាញ មុខងារ​បញ្ចូល​ទឹក​ប្រាក់​ក្នុង​ទូរសព្ទ មុខងារ​គ្រប់​គ្រង​គណនី មុខងារ​ស្វែង​រក​ទីតាំង​ប្រតិបត្តិការ និង​មុខងារ​ដែល​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ផ្សេង​ទៀត។

ជា​ចុង​ក្រោយ​ធនាគារ សាខមប៊ែង ខេមបូឌា សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អតិថិជន​ទាំងអស់​ដែល​ជឿជាក់​ក្នុង​ការ​ប្រើ​ប្រាស់​កម្មវិធី​ធនាគារចល័ត SC mBanking របស់​ធនាគារ​យើង​ខ្ញុំ។ ធនាគារ​យើង​ខ្ញុំ​សន្យា​ថា​នឹង​បន្ត​ធ្វើ​ការ​កំណែ​ទម្រង់​លើ​កម្មវិធី​ធនាគារ​ចល័ត SC mBanking នេះ​ឱ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល និង​សម្បូរ​បែប​បន្ថែម​ទៀត​ដើម្បី​បំពេញ​តម្រូវការ​ជូន​ដល់​អតិថិជន​ទាំង​អស់​ធ្វើ​ប្រតិបត្តិការ​អនឡាញ​បាន​គ្រប់​ពេល​វេលា​គ្រប់​ទី​កន្លែង។

សម្រាប់ព័ត៌មានបន្ថែមស្តីពីកម្មវិធី SC mBanking៖

ការិយាល័យទំនាក់ទំនង៖ 023 223 423/0978 223 423

ទាញយកកម្មវិធី SC mBanking ឥឡូវនេះតាមរយៈ៖

qr code