ការបណ្តុះបណ្តាលជំនាញ គ្រប់គ្រង និង ភាពជាអ្នកដឹកនាំ

នៅថ្ងៃទី១២ ខែ​មេសា ឆ្នាំ២០១៩

នៅ​ថ្ងៃ​ទី០៦-០៧ ខែ​មេសា ឆ្នាំ២០១៩ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បាន​រៀប​ចំ​ឲ្យ​មាន​វគ្គ   បណ្តុះ​បណ្តាល​ទៅ​លើ​មុខ​ជំនាញ “ភាពជាអ្នកដឹកនាំ និង​ការ​គ្រប់​គ្រង​” ដែល​រៀប​ចំ​ជា​ពិសេស​ជូន​ដល់​បុគ្គលិក​ថ្នាក់​គ្រប់​គ្រង​ជាន់​ខ្ពស់ ហើយ​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ដោយ សាលា​បណ្តុះ​បណ្តាល​ជំនាញ ខេមម៉ា ។

​​​​ វគ្គ​បណ្តុះ​បណ្តាល​នេះ​គឺ​សំដៅ​លើក​កម្ពស់​ចំណេះ​ដឹង​ជូន​ដល់​សិក្ខា​កាម​ឲ្យ​បាន​យល់​ដឹង​អំពី​ភាព​ជា​អ្នក​ដឹក​នាំ​ និង​ការ​គ្រប់​គ្រង ការ​បង្ហាត់​បង្រៀន និង​ការ​គ្រប់​គ្រង ជំនាញ​ទំនាក់​ទំនង ការ​អភិវឌ្ឍន៍ និង​ការ​ចាត់​តាំង​ ការ​ធ្វើ​ផែន​ការ​ការ​ងារ ការ​ដោះ​ស្រាយ​បញ្ហា និង​ជំនាញ​លើ​ការ​សម្រេច​ចិត្ត​។ តាម​រយៈ​ការ​វាយ​តម្លៃ​ទៅ​លើ​ការ​បណ្តុះ​បណ្តាល​នេះ សិក្ខា​កាម​ទាំង​អស់​មាន​ភាព​សកម្ម​ខ្លាំង ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង​ និង​ជំនាញ​ដែល​ទាក់​ទង​ទៅ​នឹង​ជំនាញ​គ្រប់​គ្រង និង​ភាព​ជា​អ្នក​ដឹក​នាំ​ ដែល​ភាគ​ច្រើន​នៃ​សិក្ខា​កាម​បាន​អនុវត្ត​ដោយ​ខ្លួន​ឯង​ផ្ទាល់​បាន​យ៉ាង​ល្អ​តាម​រយៈ​សំនួរ​ពិភាក្សា ការ​ចែក​រំលែក​គំនិត​ផ្ទាល់​ខ្លួន ការ​ពិភាក្សា​ជា​ក្រុម  ការ​ធ្វើ​បទ​បង្ហាញ​ និង​ការ​ផ្លាស់​ប្តូរ​មតិ​យោបល់ ។

ភាពជាអ្នកដឹកនាំ និង​ការ​គ្រប់​គ្រង

ភាពជាអ្នកដឹកនាំ និង​ការ​គ្រប់​គ្រង

ភាពជាអ្នកដឹកនាំ និង​ការ​គ្រប់​គ្រង

ភាពជាអ្នកដឹកនាំ និង​ការ​គ្រប់​គ្រង

ភាពជាអ្នកដឹកនាំ និង​ការ​គ្រប់​គ្រង

ភាពជាអ្នកដឹកនាំ និង​ការ​គ្រប់​គ្រង