នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០
នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានប្រារព្វពិធីចុះហត្ថលេខាភាពជាដៃគូជាផ្លូវការជាមួយក្រុមហ៊ុនOpenNet(ឃីងថេកណឡជី) ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធើណែតដែលល្អបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងពង្រីកបណ្តាញប្រតិបត្តិការអាជីវកម្មនៃទ្វេភាគី។ ពិធីចុះហត្ថលេខាត្រូវបានប្រារព្វឡើងនៅការិយាល័យកណ្តាលនៃធនាគារសាខមប៊ែងខេមបូឌា ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ៦០មហាវិថីព្រះនរោត្តម។ជាមួយកិច្ចសហប្រតិបត្តិការមួយនេះ អតិថិជនទាំងទ្វេភាគីអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីភាពសម្បូរបែបនៃផលិតផល សេវាកម្ម ធនាគារ និងអ៊ីនធើណែត។
ធនាគារ សាខមប៊ែង ខេមបូឌា និង ក្រុមហ៊ុន ឃីង ថេកណឡជី ក្នុងអង្គពិធី
លោក Nguyen Nhi Thanh – អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ សាខមប៊ែង ខេមបូឌា និង លោក Dinh Quang Tuan – អគ្គនាយកក្រុមហ៊ុន ឃីង ថេកណឡជី។
វត្តមានថ្នាក់ដឹកនាំនៃធនាគារ សាខមប៊ែង ខេមបូឌា និង ក្រុមហ៊ុន ឃីង ថេកណឡជី ក្នុងអង្គពិធី
ស្តីពីការផ្តល់ជូនពិសេសរបស់ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី និងក្រុមហ៊ុន OPENNET សម្រាប់អតិថិជន
ក្នុងគោលបំណងផ្តល់នូវអត្ថប្រយោជន៍ឱ្យបានច្រើនជាងមុន ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី មានកិត្តិយសជម្រាប់ជូនដល់អតិថិជនទាំងអស់ឱ្យបានជ្រាបពីការអនុវត្តផ្តល់ជូនពិសេសរបស់ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី និងក្រុមហ៊ុន OPENNET សម្រាប់អតិថិជនដូចខាងក្រោម៖
ល.រ |
ខ្លឹមសារនៃការផ្តល់ជូនពិសេសសម្រាប់អតិថិជន |
I |
ការផ្តល់ជូនពិសេសពីធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ចំពោះអតិថិជនរបស់ក្រុមហ៊ុន OPENNET |
១ |
មិនគិតថ្លៃដាក់ប្រាក់ និងផ្ទេរប្រាក់ចូលក្នុងគណនីរបស់ក្រុមហ៊ុន OPENNET។ |
២ |
បញ្ចុះ ៥០% នៃកម្រៃសេវាប្រចាំឆ្នាំចំពោះឆ្នាំដំបូងរបស់ប័ណ្ណទូទាត់ និងប័ណ្ណឥណទាន។ |
៣ |
បញ្ចុះ ៥០% នៃកម្រៃសេវាប្រើប្រាស់ Internet banking ចំពោះឆ្នាំដំបូងក្នុងខែខូបកំណើតរបស់អតិថិជន។ |
II |
ការផ្តល់ជូនពិសេសពីក្រុមហ៊ុន OPENNET ចំពោះអតិថិជនរបស់ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី |
១ |
មិនគិតថ្លៃក្នុងការធ្វើបច្ចុប្បន្នភាពប្រើប្រាស់ខ្សែបណ្តាញអ៊ីនធើណែតជាមួយល្បឿនលឿនជាងមុនពី ADSL ទៅខ្សែអុបទិច FTTH. |
២ |
មិនគិតថ្លៃតម្លើង និងផ្តល់នូវឧបករណ៍ប្រើប្រាស់ WIFI នៅពេលមានឥណទានគេហដ្ឋាននៅធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី។ |
៣ |
មិនគិតថ្លៃចំនួនមួយខែសម្រាប់កម្រៃសេវាប្រើប្រាស់សេវាអ៊ីនធើណែត ឬរង្វាន់ផ្សេងទៀតនៅថ្ងៃខួប កំណើតរបស់អតិថិជន។ |
៤ |
បញ្ចុះ ៥ ដុល្លារអាមេរិកសម្រាប់ការទូទាត់លើកដំបូងនៃថ្លៃសេវាកម្ម និងបញ្ចុះ ៤ ដុល្លារអាមេរិកសម្រាប់ការ បង់បន្ទាប់នៅពេលទូទាត់នៅធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី។ មិនអនុវត្តព្រមគ្នា នូវការផ្តល់ជូនពិសេសនេះជាមួយ ចំណុច II.៣ ខាងលើ។ |