គ្រប់កន្លែងដែលត្រូវទៅកម្សាន្តលែងនៅឆ្ងាយទៀតហើយ!
យើងយល់ច្បាស់ពីអ្វីដែលអ្នកត្រូវការសម្រាប់ដំណើរទេសចរណ៍របស់អ្នក។ កុំបារម្ភពីបញ្ហាហិរញ្ញវត្ថុ មានយើងខ្ញុំរង់ចាំជួយលោកអ្នកហើយ។
ការសន្សំសម្រាប់ដំណើរកម្សាន្ត។ តើចំណាយប៉ុន្មានទៅទើបគ្រប់ ?
- អ្នកត្រូវកំណត់តាំងពីដំបូង និងប៉ាន់ប្រមាណលើការចំណាយសម្រាប់ដំណើរកម្សាន្តរបស់អ្នក។ វាអាស្រ័យលើទីតាំងដែលអ្នកត្រូវទៅ (ឆ្ងាយ ឬជិត) រយៈពេលទៅ (ជារដូវកាលបុណ្យទានឬអត់) មធ្យោបាយធ្វើដំណើររបស់អ្នក (កម្រិតខ្ពស់ ឬធម្មតា)។ នៅពេលអ្នកកំណត់បាននូវតម្លៃនៃការចំណាយហើយ អ្នកត្រូវចាប់ផ្តើមសន្សំប្រាក់ដោយប្រុងប្រយ័ត្ន។
- អនុវត្តគោលដៅសន្សំប្រាក់
- សូមប្រើប្រាស់កម្មវិធីគណនារបស់យើងខ្ញុំដើម្បីដឹងថាអ្នកត្រូវការសន្សំប៉ុន្មានក្នុងមួយខែសម្រាប់ដំណើរកម្សាន្តរបស់ខ្លួន។ ឧបមាថាចំណាយសម្រាប់ដំណើរកម្សាន្តរបស់លោកអ្នកមានចំនួន ១២លានរៀល និងត្រូវចេញដំណើរនៅឆ្នាំក្រោយ នោះគោលដៅសន្សំប្រាក់របស់លោកអ្នកគឺត្រូវសន្សំឱ្យបាន ១លានរៀលក្នុងមួយខែ។ ខាងក្រោមនេះជាជំនួយសម្រាប់អ្នកក្នុងការអនុវត្តគម្រោង៖
+ ត្រួតពិនិត្យឡើងវិញនូវគម្រោងសន្សំរបស់អ្នកប្រសិនបើទឹកប្រាក់សន្សំជាក់ស្តែងតិចជាងផែនការដែលអ្នកបានកំណត់។ ចូរពិនិត្យឡើងវិញនូវចំណាយប្រចាំថ្ងៃ និងសន្សំសំចៃតាមដែលអាចធ្វើបាន។ ប្រសិនបើអាច ត្រូវពិនិត្យឡើងវិញនូវចំណាយលើដំណើរកម្សាន្តដែលបានរៀបចំក្នុងផែនការ។
+ បើកគណនីប្រាក់បញ្ញើសម្រាប់អនាគតដើម្បីសន្សំប្រាក់ជារៀងរាល់ខែជាមួយអត្រាការប្រាក់ខ្ពស់ និងទៀតទាត់។ ធ្វើការកាត់ប្រាក់ស្វ័យប្រវត្តិពីគណនីដែលបានចុះឈ្មោះចូលក្នុងគណនីសន្សំ និងផ្ទេរប្រាក់ដើម និងការប្រាក់ដោយស្វ័យប្រវត្តិនៅពេលដល់ថ្ងៃកំណត់ផងដែរ។ មានភាពរហ័ស ងាយស្រួល និងមិនចំណាយពេលយូរក្នុងការធ្វើប្រតិបត្តិការ។ លើសពីនោះទៅទៀតប្រាក់ចំណែកដែលបានមកពីការប្រាក់អាចសម្រួលដល់ការចំណាយសម្រាប់ដំណើរកម្សាន្តរបស់អ្នកផងដែរ។
+ ត្រូវរក្សានូវគោលដៅក្នុងចិត្តរបស់អ្នក។ ប្រើប្រាស់រូបភាពដាក់លើតុធ្វើការ អេក្រង់កុំព្យូទ័រ ទូរសព្ទ ។ល។ របស់អ្នកដើម្បីឱ្យអ្នកចងចាំពីវា និងប្រឹងប្រែងអស់ពីចិត្តដើម្បីសម្រេចបានគោលដៅ។
អ្នកត្រូវចំណាយដោយរបៀបណា ?
- ផ្សាភ្ជាប់រវាងការចំណាយជាប្រាក់សុទ្ធ ប័ណ្ណអេធីអឹម និងប័ណ្ណឥណទានដើម្បីជ្រើសរើសវិធីសាស្ត្រល្អបំផុតក្នុងការទូទាត់រហ័ស និងមានសុវត្ថិភាពបំផុតនៅពេលទិញទំនិញ ឬទទួលទានអាហារ។
- មិនគួរយកប្រាក់សុទ្ធតាមខ្លួនច្រើនពេកនោះទេ។ ដើម្បីកាត់បន្ថយហានិភ័យគឺត្រូវការប្រាក់សុទ្ធតែបន្តិចប៉ុណ្ណោះសម្រាប់ការចំណាយតូចៗ។
- ប្រើប្រាស់ប័ណ្ណអេធីអឹម ដើម្បីគ្រប់គ្រងសាច់ប្រាក់ដែលអ្នកមាន ទូទាត់សម្រាប់ទិញដូរគ្រប់ពេលដែលអ្នកត្រូវការប្រកបដោយសុវត្ថិភាព និងងាយស្រួល។
- ទឹកប្រាក់បម្រុងក្នុងប័ណ្ណឥណទាន៖ ដើម្បីសម្រួលដល់ការចំណាយ ឬធ្វើឱ្យអ្នកមិនមានភាពសោកស្តាយព្រោះមិនបានទិញនូវរបស់ដែលខ្លួនពេញចិត្ត។
- យកចិត្តទុកដាក់ចំពោះទីតាំងដែលបានសហការជាមួយធនាគារដើម្បីទទួលបានការបញ្ចុះតម្លៃនៅពេលទូទាត់តាមរយៈប័ណ្ណអេធីអឹម និងប័ណ្ណឥណទាន។ កត្តាទាំងនេះអាចសម្រួលដល់លោកអ្នកចំពោះការចំណាយសម្រាប់ដំណើរកម្សាន្ត។
- ករណីមានហេតុការមិនប្រក្រតីណាមួយកើតឡើង ឬអ្នកមានការសង្ស័យទាក់ទងដល់ការបែកធ្លាយព័ត៌មានប័ណ្ណរបស់ខ្លួន សូមមេត្តាទំនាក់ទំនងមកកាន់ទូរសព្ទលេខ (៨៥៥) ២៣ ២២៣ ៤២៣ ដើម្បីទទួលបានជំនួយក្នុងការបិទប័ណ្ណរបស់លោកអ្នកដើម្បីរក្សានូវសុវត្ថិភាព និងបង្ការហានិភ័យដែលអាចកើតមាន។