ឥណទានអាជីវកម្មសម្រាប់ក្រុមហ៊ុន
ដំណោះស្រាយសម្បូរបែបសម្រាប់អាជីវកម្មរបស់លោកអ្នក
អត្ថប្រយោជន៍
- បំពេញគ្រប់តម្រូវការលើការបន្ថែមដើមទុនសម្រាប់ប្រតិបត្តិការអាជីវកម្ម ផលិតកម្ម ការផ្គត់ផ្គង់សេវាកម្ម ដើម្បីពង្រីកវិសាលភាពផលិតកម្មនិងបង្កើនការប្រកួតប្រជែង
- ដំណើរការវាយតំលៃ និងការអនុម័តផ្ដល់ឥណទានមានភាពឆាប់រហ័ស
លក្ខណៈពិសេស
- គ្មានដែនកំណត់ ផ្អែកលើផែនការអាជីវកម្មរបស់អតិថិជន មូលធនស្វ័យហិរញ្ញវត្ថុ សមត្ថភាពទូទាត់បំណុល និងសមត្ថភាពផ្តល់ហិរញ្ញប្បទានរបស់ធនាគារសាខមប៊ែង។
- ទំហំឥណទាន រហូតដល់ ៧០% នៃទ្រព្យបញ្ចាំ (អតិបរមា៨៥% នៃតម្លៃគម្រោងសរុប)
- រយៈពេលផ្តល់ឥណទាន៖ អាស្រ័យទៅលើវដ្តអាជីវកម្ម ប្រាក់បម្រុងសម្រាប់លំហូរសាច់ប្រាក់ រយៈពេលសងត្រលប់នៃគម្រោងវិនិយោគ និងសមត្ថភាពទូទាត់បំណុលរបស់អតិថិជន។
- ជម្រើសរូបិយវត្ថុ៖ ប្រាក់រៀល/ ប្រាក់ដុល្លារអាមេរិក
- ការប្រាក់ប្រកួតប្រជែង
- ទ្រព្យបញ្ចាំ៖ អចលនទ្រព្យ
- វិធីសាស្រ្តផ្ដល់ឥណទាន៖ ស្របទៅតាមលំហូរសាច់ប្រាក់/ សមត្ថភាពទូទាត់បំណុលរបស់អតិថិជន
លក្ខខណ្ឌ និងឯកសារតម្រូវ
- អាជីវកម្មចុះបញ្ជីស្របច្បាប់នៅក្នុងប្រទេសកម្ពុជា
- ឯកសារផ្លូវច្បាប់ពាក់ព័ន្ធនឹងអាជីវកម្ម
- ឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នកម្ចាស់គណនី
- ឯកសារបញ្ជាក់ពីគោលបំណងនៃការខ្ចី
- ឯកសារបញ្ជាក់ពីចំណូល និងសមត្ថភាពទូទាត់បំណុល
- ឯកសារនៃទ្រព្យធានា
- ឯកសារផ្សេងៗដែលតម្រូវដោយធនាគារ សាខមប៊ែង ខេមបូឌា
ដើម្បីទទួលបានសេវាកម្មពិសេសជាច្រើន តាមតម្រូវការរបស់លោកអ្នក