ប័ណ្ណឥណទានវីសា
ទទួលយកជីវិតបែបទាន់សម័យ និងការបញ្ចុះតម្លៃដ៏អស្ចារ្យជាមួយប័ណ្ណឥណទានវីសាធនាគារ សាខមប៊ែង- ជាកញ្ចប់ហិរញ្ញវត្ថុបម្រុងដ៏ចាំបាច់សម្រាប់គ្រប់តម្រូវការទិញទំនិញរបស់លោកអ្នក។
អត្ថប្រយោជន៍
- លែងបារម្ភពីការប្តូរប្រាក់នៅពេលធ្វើដំណើរទៅក្រៅប្រទេស។
- មានភាពងាយស្រួលក្នុងការគ្រប់គ្រងការចំណាយផ្ទាល់ខ្លួនរបស់អ្នក។
- កាន់តែពិសេសចំពោះគ្រួសារដែលមានសមាជិក ឬកូនដែលកំពុងស្នាក់នៅ ឬសិក្សានៅក្រៅប្រទេសមានភាពងាយស្រួលក្នុងការទូទាត់ថ្លៃសាលា និងការចំណាយរបស់កូនៗ។
- ទទូលបានកម្រិតឥណទានរហូតដល់ ១៥,០០០ ដុល្លារអាមេរិចជាមួយនឹងប័ណ្ណឥណទានសាខមប៊ែងក្លាសិក (Classic)។
- ធ្វើការបញ្ជាទិញទំនិញមុនរួចធ្វើការទូទាត់តាមក្រោយរហូតដល់ ៥៥ ថ្ងៃដោយគ្មានការប្រាក់។
- អាចដកសាច់ប្រាក់បានរហូតដល់ទៅ ៥០% នៃកម្រិតឥណទាននៅគ្រប់ម៉ាស៊ីនអេធីអឹម (ATM) ដែលមាននិមិត្តសញ្ញា (VISA) ទាំងក្នុង និងក្រៅប្រទេសគ្រប់ពេលវេលា។
- អាចធ្វើការទូទាត់ចំណាយផ្សេងៗដូចជាទិញទំនិញ កក់សំបុត្រយន្តហោះ ឬកក់បន្ទប់សណ្ឋាគារនៅតាមម៉ាស៊ីនឆូតកាតរាប់លានគ្រឿងនៅជុំវិញពិភពលោក និងតាមប្រពន្ធ័អុីនធើណែត។
- ទទួលបានការបញ្ចុះតំលៃរហូតដល់ ៥០% នៅតាមហាងទិញទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ កន្លែងកម្សាន្ដ សាលារៀន ដែលបានចូលរួមកម្មវិធី សាខមប៊ែងផ្លាសដែលមានស្លាកសញ្ញាសាខមប៊ែងផ្លាស (ព័ត៌មានបន្ថែម)។
- មានភ្នាក់ងារចាំបម្រើអតិថិជន ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍តាមរយះលេខ៖ (៨៥៥) ២៣ ២២៣ ៤២៣
លក្ខខណ្ឌក្នុងការស្នើសុំប័ណ្ណ
- ប័ណ្ណចម្បង៖ ឯកត្តជនចាប់ពីអាយុ ១៨ដល់ ៦៥ឆ្នាំ ដែលមានអាសយដ្ឋានអចិន្ត្រៃយ៍/អាសយដ្ឋានកំពុងស្នាក់នៅបណ្តោះអាសន្នដែលមាន ធនាគារ សាខមប៊ែង (ខេមប៊ូឌា) កំពុងប្រតិបត្តិការ។
- ប័ណ្ណរង៖ ឯកត្តជនចាប់ពីអាយុ ១៨ដល់ ៦៥ឆ្នាំ។
- ត្រូវមានអតីតភាពការងារនៅក្នុងអង្គភាពមួយយ៉ាងតិច ០៦ខែ ឡើងទៅ (មិនគិតរយៈពេលសាកល្បងការងារ)។
- មានប្រាក់ចំណូលយ៉ាងតិច ៤០០ដុល្លារអាមេរិក/ខែ ប្រសិនបើនិយោជកកំពុងបំពេញការងារនៅរាជធានីភ្នំពេញនិងមានប្រាក់ចំណូលយ៉ាងតិច ៣០០ដុល្លារអាមេរិក/ខែ ប្រសិនបើនិយោជកកំពុងបំពេញការងារនៅតាមបណ្តាខេត្ត/ក្រុងក្រៅពីរាជធានីភ្នំពេញដែលមាន ធនាគារ សាខមប៊ែង (ខេមប៊ូឌា) កំពុងប្រតិបត្តិការ។
- មានប្រាក់ចំណូលយ៉ាងតិច ៣៥០ដុល្លារអាមេរិក/ខែ ប្រសិនបើនិយោជកកំពុងបំពេញការងារនៅតាមស្ថាប័នធនាគារ មីក្រូហិរញ្ញវត្ថុនិងក្រុមហ៊ុនមិត្តហ្វូន។មានប្រាក់ចំណូលយ៉ាងតិច ២៥០ដុល្លារអាមេរិក/ខែ ប្រសិនបើនិយោជកកំពុងបំពេញការងារនៅតាមស្ថាប័នរដ្ឋ។
- សំគាល់ប្រសិនបើលក្ខណៈ របស់លោកអ្នកមិនទាន់សមស្របទៅតាមលក្ខខណ្ឌខាងលើនេះទេសូមធ្វើការទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន ២៤/៧ ដើម្បីបានការប្រឹក្សាបន្ថែមតាមរយៈ (៨៥៥) ២៣ ២២៣ ៤២៣។
ឯកសារតម្រូវ
- សំណុំបែបបទស្នើសុំប្រើប្រាស់ប័ណ្ណឥណទាន និងកិច្ចសន្យា។
- ឯកសារផ្ទាល់ខ្លួន៖ អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន (ទាំងសងខាង)។
- ឯកសារបញ្ជាក់អាសយដ្ឋាន៖ សៀវភៅស្នាក់នៅថតចម្លង (ករណីអាសយដ្ឋានកំពុងស្នាក់នៅ ខុសពីអាសយដ្ឋានអចិន្ត្រៃយ៍)សូមផ្តល់នូវឯកសារដូចខាងក្រោម៖
+ ឯកសារបញ្ជាក់ទីលំនៅបច្ចុប្បន្ន/សៀវភៅស្នាក់នៅបណ្តោះអាសន្ន
+ ប្លង់កាន់កាប់ដី/ផ្ទះ
+ វិក្កយបត្រប្រើប្រាស់ទឹកភ្លើង/ទូរទស្សន៍ខ្សែកាប/អុីនធើណែត
- ឯកសារបញ្ជាក់ចំណូល៖
ឯកសារបញ្ជាក់ចំណូលរបស់បុគ្គលិកត្រូវផ្តល់នូវឯកសារដូចខាងក្រោមនេះ៖
+ កិច្ចសន្យាការងារដែលមានសុពលភាព/សេចក្តីសម្រេចតែងតាំង តំឡើងឋានៈ/ ឯកសារផ្សេងៗដែលមានតម្លៃស្មើឬ។
+ លិខិតបញ្ជាក់ពីអង្គភាពដែលនៅមានសុពលភាពក្នុងរង្វង់មួយខែ / ការបញ្ជាក់ពីអង្គភាពនៅផ្នែកខាងក្រោយនៃទម្រង់ស្នើសុំប្រើប្រាស់ប័ណ្ណឥណទាន និងកិច្ចសន្យា។
+ សៀភៅប្រាក់បៀវត្ស/ សៀវភៅធនាគារ/របាយការណ៍ប្រាក់បៀវត្សតាមធនាគារ/ បង្កាន់ដៃទទួលប្រាក់ខែរយៈពេល ០៣ ខែថ្មីៗ/ឯកសារផ្សេងៗដែលមានតម្លៃស្មើ។
សម្គាល់៖ រាល់សំណុំឯកសារទាំងអស់ត្រូវស្របច្បាប់ និងមានសុពលភាព។ ឯកសារដែលថតចម្លងទាំងអស់ត្រូវផ្ទៀងផ្ទាត់ជាមួយច្បាប់ដើមឬត្រូវបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។
របៀបចុះឈ្មោះប្រើប្រាស់ប័ណ្ណ
- ទូរស័ព្ទមកកាន់ភ្នាក់ងារបម្រើអតិថិជន (៨៥៥) ២៣ ២២៣ ៤២៣
- អញ្ជើញមកកាន់សាខាណាមួយ/ការិយាល័យកណ្តាលរបស់ធនាគារ សាខមប៊ែង
- អាចធ្វើការផ្ញើព័ត៌មាននិងសំណើតាមរយៈប្រអប់សំបុត្រនៅលើទំព័រហ្វេសប៊ុករបស់សាខមប៊ែងតាមរយ: www.facebook.com/SacombankCambodia
- ផ្ញើព័ត៌មាននិងសំណើតាមរយៈអុីម៉ែល ask-sc@sacombank.com
ការផ្តល់ជូនពិសេស
- ការផ្តល់ជូនពិសេសរបស់កម្មវិធីសាខមប៊ែងផ្លាស (ព័ត៌មានលំអិត)
លក្ខខណ្ឌនៃការ ប្រើប្រាស់ប័ណ្ណ
- ចុះឈ្មោះឥឡូវនេះ/លោកអ្នកនឹងទទួលបានការឆ្លើយតបភ្លាមៗនៅពេលចុះឈ្មោះតាមអុីនធើណែតជាមួយនឹងធនាគារសាខមប៊ែង។ (ព័ត៌មានលំអិត)
ដើម្បីទទួលបានសេវាកម្មពិសេសជាច្រើន តាមតម្រូវការរបស់លោកអ្នក