អត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណ
ក្រៅពីអត្ថប្រយោជន៍ជាមូលដ្ឋាន ធនាគារសាខមប៊ែង ខេមបូឌា បានសង្កត់ធ្ងន់យ៉ាងខ្លាំងបន្ថែមទៅលើតម្លៃសេវាកម្មដើម្បីផ្តល់ជូននូវភាពបត់បែន និងភាពងាយស្រួលដល់ម្ចាស់ប័ណ្ណរបស់យើង។
ផ្ទេរប្រាក់សម្រាប់អ្នករាល់គ្នា
- ការផ្ទេរប្រាក់ក្នុងប្រព័ន្ធធនាគារតែមួយ៖ អនុញ្ញាតឱ្យអតិថិជនផ្ទេរសាច់ប្រាក់ពីប័ណ្ណឥណពន្ធរបស់ធនាគារសាខមប៊ែង ខេមបូឌា ទៅកាន់ប័ណ្ណឥណពន្ធ/ប័ណ្ណឥណទានគ្រប់ប្រភេទដែលចេញដោយធនាគារ សាខមប៊ែង ខេមបូឌា។
ការទូទាត់ក្នុងគោលបំណងផ្សេងៗ
- ប័ណ្ណរបស់ធនាគារសាខមប៊ែង ខេមបូឌា ផ្តល់ជូនលោកអ្នកនូវភាពបត់បែនបន្ថែមទៀតទៅលើការទូទាត់រាល់វិក្កយបត្រផ្សេងៗដូចជា៖ ការដើរទិញឥវ៉ាន់ ឬការទទួលទានអាហារ ការទូទាត់សមតុល្យប័ណ្ណឥណទាន ការទិញសំបុត្រយន្តហោះ ការទូទាត់តាមម៉ាស៊ីនឆូតកាត និងការទិញទំនិញតាមប្រព័ន្ធអ៊ីនធើណែតជាដើម។ ហើយលោកអ្នកអាចដកប្រាក់បានគ្រប់ពេលសម្រាប់គោលបំណងរបស់ខ្លួនតាមរយៈម៉ាស៊ីនអេធីអឹម។
ធ្វើប្រតិបត្តិការធនាគារពីចម្ងាយ
ក្រៅពីប្រតិបត្តិការនៅតាមបញ្ជរ ម្ចាស់ប័ណ្ណរបស់ធនាគារសាខមប៊ែង ខេមបូឌា អាចធ្វើប្រតិបត្តិការតាម រយៈបណ្តាញផ្សេងៗទៀតជាច្រើនដោយមិនគិតពីពេលវេលា និងទីកន្លែងដូចជា៖
- បណ្តាញអេធីអឹមសាខមប៊ែង ដែលបានពង្រីកខ្លួនទៅកាន់ប្រទេសឡាវ និងវៀតណាម។ ក្រៅពីមុខងារជាមូលដ្ឋានដូចជាការដកប្រាក់ ការត្រួតពិនិត្យសមតុល្យ ការផ្លាស់ប្តូរលេខ សម្ងាត់។ អេធីអឹមអាចបម្រើសេវាផ្សេងទៀតដូចជា៖ ការផ្ទេរប្រាក់ក្នុងប្រព័ន្ធធនាគារតែមួយ ការទូទាត់សមតុល្យប័ណ្ណឥណទានជាដើម។
- សេវាធនាគារអេឡិចត្រូនិកសាខមប៊ែង (ធនាគារតាមអ៊ីនធើណែត) អនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការផ្សេងៗតាមរយៈកុំព្យួទ័ររួមមាន៖ ការត្រួតពិនិត្យសមតុល្យ ការត្រួតពិនិត្យប្រតិបត្តិការ ការត្រួតពិនិត្យប្រវត្តិបង់ប្រាក់ និងការផ្ទេរប្រាក់ក្នុងធនាគារតែមួយ។
ដើម្បីទទួលបានសេវាកម្មពិសេសជាច្រើន តាមតម្រូវការរបស់លោកអ្នក