ឥណទានអាជីវកម្ម
ដំណោះស្រាយសម្បូរបែបសម្រាប់អាជីវកម្មរបស់លោកអ្នក
អត្ថប្រយោជន៍
- បំពេញគ្រប់តម្រូវការលើការបន្ថែមដើមទុនសម្រាប់ប្រតិបត្តិការអាជីវកម្ម ផលិតកម្ម ការផ្គត់ផ្គង់សេវាកម្ម ដើម្បីពង្រីកវិសាលភាពផលិតកម្មនិងបង្កើនការប្រកួតប្រជែង
- ដំណើរការវាយតំលៃ និងការអនុម័តផ្ដល់ឥណទានមានភាពឆាប់រហ័ស
លក្ខណៈពិសេស
- គ្មានដែនកំណត់ ផ្អែកលើផែនការអាជីវកម្មរបស់អតិថិជន មូលធនស្វ័យហិរញ្ញវត្ថុ សមត្ថភាពទូទាត់បំណុល និងសមត្ថភាពផ្តល់ហិរញ្ញប្បទានរបស់ធនាគារសាខមប៊ែង។
- ទំហំឥណទាន រហូតដល់ ៧០% នៃទ្រព្យបញ្ចាំ (អតិបរមា៨៥% នៃតម្លៃគម្រោងសរុប)
- រយៈពេលផ្តល់ឥណទាន៖ អាស្រ័យទៅលើវដ្តអាជីវកម្ម ប្រាក់បម្រុងសម្រាប់លំហូរសាច់ប្រាក់ រយៈពេលសងត្រលប់នៃគម្រោងវិនិយោគ និងសមត្ថភាពទូទាត់បំណុលរបស់អតិថិជន។
- ជម្រើសរូបិយវត្ថុ៖ ប្រាក់រៀល/ ប្រាក់ដុល្លារអាមេរិក
- ការប្រាក់ប្រកួតប្រជែង
- ទ្រព្យបញ្ចាំ៖ អចលនទ្រព្យ
- វិធីសាស្រ្តផ្ដល់ឥណទាន៖ ស្របទៅតាមលំហូរសាច់ប្រាក់/ សមត្ថភាពទូទាត់បំណុលរបស់អតិថិជន
លក្ខខណ្ឌ និងឯកសារតម្រូវ
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន/ សៀវភៅគ្រួសារ/ សៀវភៅស្នាក់នៅរបស់អ្នកខ្ចី និងប្ដី/ប្រពន្ធ
- ឯកសារបញ្ជាក់គោលបំនងនៃការខ្ចី
- របាយការណ៍ចំណូលចំណាយ និងសមត្ថភាពនៃការសងត្រឡប់
- ឯកសារលើទ្រព្យបញ្ចាំ
- ឯកសារផ្សេងៗដែលតម្រូវដោយធនាគារសាខមប៊ែង ខេមបូឌា
ដើម្បីទទួលបានសេវាកម្មពិសេសជាច្រើន តាមតម្រូវការរបស់លោកអ្នក