វិធីសាស្រ្តជួយឱ្យមានផ្ទះនៅវ័យក្មេង
ធ្វើយ៉ាងណាទើបអាចទទួលបានគេហដ្ឋានក្នុងក្តីស្រម៉ៃនៅវ័យក្មេង?
គេហដ្ឋានក្នុងក្តីស្រមៃ
- យើងមានកន្លែងច្រើនដែលត្រូវទៅ ប៉ុន្តែយើងមានកន្លែងមួយប៉ុណ្ណោះសម្រាប់ជាជម្រកនោះគឺផ្ទះដែលជាកន្លែងដែលមានមនុស្សជាទីស្រលាញ់តែងតែនៅក្បែរយើងជានិច្ចពេញមួយជីវិត។ ក្តីសុបិន្តទទួលបានគេហដ្ឋានក្នុងក្តីស្រមៃជាក្តីសុបិន្តមិនចេះសាបសូន្យនាំមកនូវសុភមង្គលដល់មនុស្សជាទីស្រលាញ់។ ដូច្នេះធ្វើដូចម្តេចដើម្បីទទួលបានគេហដ្ឋានក្នុងក្តីស្រមៃនៅវ័យក្មេង?
ឈប់ជួលផ្ទះទៀតទៅ ជំនួសមកវិញដោយការគិតដល់ការទិញផ្ទះវិញ
- ជារៀងរាល់ខែ ប្រសិនបើយើងជួលផ្ទះនោះយើងត្រូវត្រៀមប្រាក់មួយចំនួនសមស្របសម្រាប់បង់ថ្លៃផ្ទះផង និងសម្រាប់សន្សំដើម្បីទិញផ្ទះក្នុងក្តីស្រមៃផង។ ស្របពេលដែលប្រាក់ជួបនូវអតិផរណាទៅតាមឆ្នាំ ចំណែកឯតម្លៃអចនទ្រព្យក៏កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ ដើម្បីមានប្រាក់គ្រប់គ្រាន់ក្នុងការទិញផ្ទះ យើងត្រូវសន្សំប្រាក់ក្នុងរយៈពេលវែង ប៉ុន្តែអ្វីដែលសំខាន់នោះគឺនៅត្រង់ថានៅពេលគ្រប់លុយទិញផ្ទះហើយនោះ ផ្ទះត្រូវទិញមានតម្លៃដូចទៅនឹងអ្វីដែលបានទាយទុកកាលពីប៉ុន្មានឆ្នាំមុនដែរឬទេ។ តើយើងពេញចិត្តនឹងទិដ្ឋភាពដែលលោកតាចាស់ម្នាក់ដែលដល់អាយុ ៦០ឆ្នាំទៅហើយទើបអាចសម្រេចបានក្តីស្រមៃក្នុងជីវិត ឬយុវជនអាយុទើបតែអាយុបាន ៣០ឆ្នាំអាចទទួលបានគេហដ្ឋានក្នុងក្តីស្រមៃរបស់ខ្លួន?
- ចម្លើយនៃសំណួរខាងលើគឺយើងត្រូវគិតភ្លាមដល់ការទិញផ្ទះ។ ប្រើប្រាស់អចនទ្រព្យដែលទិញធ្វើជាទ្រព្យដាក់បញ្ចាំ។ ជំនួសពីការជួលផ្ទះ ទឹកប្រាក់ដែលចំណាយរាល់ខែជាចំណាយដែលបាត់ទៅ ឯចំណាយរំលួសទិញផ្ទះបើទោះជារួមមានការចំណាយលើការប្រាក់រាល់គ្រាក៏ពិតមែន ប៉ុន្តែវាចាត់ទុកជាការចំណាយវិនិយោគ ដោយក្រោយមួយរយៈពេលក្រោយមកផ្ទះនឹងក្លាយជាកម្មសិទ្ធិរបស់យើងផ្ទាល់។
កុំបារម្ភថាមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការខ្ចីឬអត់?
- ការសម្រេចក្តីស្រមៃក្នុងជីវិតនឹងកាន់តែខិតមកជិតអ្នកនៅពេលដែលអ្នកបានមកជួបបុគ្គលិកធនាគារ។ យើងខ្ញុំនឹងផ្តល់ការប្រឹក្សានូវផលិតផលឥណទានទិញផ្ទះដើម្បីឱ្យលោកអ្នកបានយល់ច្បាស់ជាងមុនស្តីពីលក្ខខណ្ឌក្នុងការខ្ចី ទ្រព្យដាក់បញ្ចាំ ការប្រាក់ប្រចាំខែ។ អ្នកអាចប្រើអចនទ្រព្យដែលទិញធ្វើជាទ្រព្យដាក់បញ្ចាំ ហើយធនាគារអាចធ្វើការផ្តល់ឥណទានរហូតដល់ ៧០ភាគរយនៃតម្លៃទ្រព្យដាក់បញ្ចាំជាមួយនឹងរយៈពេលខ្ចីមានភាពបទបែនសមស្របទៅនឹងស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន។
- ការសម្រេចក្តីស្រមៃក្នុងជីវិតនឹងកាន់តែខិតមកជិតអ្នកនៅពេលដែលអ្នកនៅតែបន្តគិតពីវា។ ត្រូវចាំថាជីវិតគឺមិនមែនជាការរងចាំ។ ត្រូវក្លាហានក្នុងការសម្រេចក្តីស្រមៃរបស់ខ្លួនដោយមិនមែនត្រឹមតែដើម្បីខ្លួនឯងនោះទេ ថែមទាំងដើម្បីមនុស្សជាទីស្រលាញ់របស់យើងថែមទៀត។ មួយរយៈពេលក្រោយមក ពេលក្រឡេកមើលត្រឡប់មកវិញអ្នកនឹងមានមោទនភាពជាមួយនឹងអ្វីដែលអ្នកសម្រេចបាន។ ជូនពរអ្នកទទួលបានជោគជ័យ។