នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០
នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ទីតាំងស្ថិតនៅសមាគមខ្មែរ-វៀតណាមនៅកម្ពុជា តំណាងធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ប្រគល់អំណោយជូនដល់១០០គ្រួសារដែលមានជួបការលំបាកក្នុងជីវភាពរស់នៅ ដែលកំពុងរស់នៅតាមបណ្តាសង្កាត់ ខណ្ឌ ក្នុងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំឆូត ២០២០។
លោក Trinh Van Ty – ប្រធានក្រុមប្រឹក្សាភិបាលធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ប្រគល់អំណោយជូនដល់សមាគមខ្មែរ-វៀតណាម។
យោងតាមភ្នាក់ងារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងភ្នំពេញបានឱ្យដឹងថា សម្រាប់កញ្ចប់អំណោយនីមួយៗ រួមមានលុយ អង្ករ គ្រឿងឧបភោគនិងគ្រឿងបរិភោគ។ ពិធីប្រគល់អំណោយ មានការចូលរួមរបស់តំណាងនាយកដ្ឋានកិច្ចការសហគមន៍ ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំនៃសមាគមខ្មែរ-វៀតណាមនៅព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំធនាគារ សាខមប៊ែង ផងដែរ។
ថ្លែងក្នុងពិធីប្រគល់អំណោយប្រធានសមាគមន៍ខ្មែរ – វៀតណាមនៅកម្ពុជា – លោក Chau Van Chi បានថ្លែងពីការគាំទ្ររបស់សមាគមន៍ដល់សហគមន៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនិងស្ថានភាពលំបាករបស់ប្រជាជនវៀតណាមនៅកម្ពុជាដែលត្រូវការជំនួយនិងការគាំទ្រពីសប្បុរសជននៅគ្រប់ទិសទី។
លោក Le Van Ron- អគ្គនាយករងធនាគារ សាខមប៊ែង បានផ្ញើសារជូនពរដល់ប្រជាជនវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជានិងចែករំលែកការលំបាករបស់ប្រជាជនដែលរស់នៅឆ្ងាយពីស្រុកកំណើតនៅពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជិតមកដល់។
លោក Le Van Ron- អគ្គនាយករងធនាគារ សាខមប៊ែង ប្រគល់អំណោយជូនដល់បងប្អូនខ្មែរមានដើមកំណើតវៀតណាមនៅទីស្នាក់ការសមាគមខ្មែរ-វៀតណាម។
អំណោយនៃកម្មវិធី «ភាពកក់ក្តៅក្នុងឆ្នាំថ្មី» សម្រាប់ជូនដល់បងប្អូនខ្មែរមានដើមកំណើតវៀតណាម ដែលកំពុងរស់នៅតាមបណ្តាខណ្ឌ សង្កាត់នៃរាជធានីភ្នំពេញ និងប្រភពថវិកានៃកម្មវិធីនេះ ត្រូវបានដកស្រង់ចេញពីមូលនិធិសុខុមាលភាព មូលនិធិសហជីព រួមជាមួយនឹងការរួមចំណែករបស់សមូហភាពបុគ្គលិកនៅក្នុងប្រព័ន្ធទាំងមូល។
ឆ្នាំ២០២០ ជាឆ្នាំលើកទី១៧ ដែលធនាគារ សាខមប៊ែង បានប្រារព្ធឡើងនូវកម្មវិធី «ភាពកក់ក្តៅក្នុងឆ្នាំថ្មី» និងបានចំណាយថវិការមានចំនួនសរុបជិត ៣,០០០,០០០ ដុល្លារអាមេរិក ដើម្បីចូលរួមជាមួយនឹងអង្គការសង្គមនានាធ្វើការចែករំលែកការលំបាកជម្រុញនិងនាំមកនូវបរិយាកាសសប្បាយរីករាយដល់បងប្អូនដែលមានការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃនាឱកាសឆ្នាំថ្មីប្រពៃណីជាតិវៀតណាម អំណោយដ៏មានអត្ថន័យជាលើកដំបូងត្រូវបានបញ្ជូនទៅឱ្យបងប្អូនដែលមានដើមកំណើតវៀតណាមរស់នៅក្នុងប្រទេសកម្ពុជា និងឡាវ។
រូមភាពបង្ហាញសកម្មភាពនានានៃកម្មវិធី៖
បុគ្គលិកធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី រៀបចំកញ្ចប់អំណោយសម្រាប់កម្មវិធី។
លោក Ha Van Trung – អគ្គនាយករងធនាគារ សាខមប៊ែង ប្រគល់អំណោយជូនដល់ក្រុមគ្រួសារខ្មែរដើមកំណើតរៀតណាម ដែលមានជីវភាពក្រីក្រនៅទីស្នាក់ការនៃសមាគមន៍ខ្មែរ-វៀតណាម។
លោក Nguyen Nhi Thanh – អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ប្រគល់អំណោយជូនដល់ក្រុមគ្រួសារខ្មែរដើមកំណើតរៀតណាម ដែលមានជីវភាពក្រីក្រនៅទីស្នាក់ការនៃសមាគមន៍ខ្មែរ-វៀតណាម។
លោក Nguyen Thuc Vinh – ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ សាខមប៊ែង ឡាវ និងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ នៃធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ប្រគល់អំណោយជូនដល់ក្រុមគ្រួសារខ្មែរដើមកំណើតរៀតណាម ដែលមានជីវភាពក្រីក្រនៅទីស្នាក់ការនៃសមាគមន៍ខ្មែរ-វៀតណាម។
ថ្នាក់ដឹកនាំធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ថតរូបអនុស្សាវរីយ៍ ជាមួយថ្នាក់ដឹកនាំនៃសមាគមន៍ខ្មែរ-វៀតណាមនៅព្រះរាជាណាចក្រកម្ពុជា។