នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០
ជាការឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ធនាគារ សាខមប៊ែង ខេមបូឌា បានចូលរួមបរិច្ចាគថវិកាចំនួន ២០,០០០,០០០ រៀល ជូនរាជរដ្ឋាភិបាលកម្ពុជាតាមរយៈសមាគមធនាគារនៅកម្ពុជាដើម្បីប្រយុទ្ធប្រឆាំង និងការពារជម្ងឺកូវីដ ១៩។
លោក Nguyen Nhi Thanh អគ្គនាយកធនាគារ សាខមប៊ែង ខេមបូឌា បានចូលរួមបរិច្ចាគថវិកាចំនួន ២០,០០០,០០០ រៀល ជូនដល់តំណាងសមាគមធនាគារនៅកម្ពុជា។
តំណាងសមាគមធនាគារនៅកម្ពុជា ប្រគល់លិខិតថ្លែងអំណរគុណជូនដល់ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី។