ពិធីសម្ពោធសាខាខេត្តសៀមរាប - ទីតាំងប្រតិបត្តិការទី៩ ក្នុងព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី៨ ខែ​មករា ឆ្នាំ២០១៨

នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា​ ​ឆ្នាំ​២០១៧ ​ធនាគារ​ សាខមប៊ែង​ ខេមបូឌា បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ទី​តាំង​ប្រតិបត្តិ​ការ​ទី​៩​–​សាខា​ខេត្ត​សៀមរាប​ដែល​មាន​ទី​​​តាំង​ផ្ទះ​លេខ​០៦៦៥​ផ្លូវ​ជាតិ​លេខ​៦​សង្កាត់​ស្លា​ក្រាម​ខេត្ត​សៀមរាប​។

ភ្ញៀវ​កិ​ត្តិយស​ដែល​បាន​អញ្ជើញ​​ចូល​រួម​ក្នុង​ពិធី​កាត់​ខ្សែ​បូ​សម្ពោធសាខា​ខេត្ត​សៀមរាប​រួម​មាន​លោក​ ង៉ែត​ សុវណ្ណា​រិទ្ធិ​ -​ អគ្គនាយករង​ត្រួត​ពិ​និត្យ​នៃ​​ធនាគារ​ជាតិនៃ​កម្ពុជា​លោក ​ឈាង តុលា​ –នាយក​សាខា​ធនាគារ​ជាតិ​នៃ​កម្ពុជា​សាខា​ខេត្ត​សៀមរាប​លោក ​អ៊ុន​ពៅ-​ អភិបាល​រង​ក្រុង​សៀមរាបរួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​របស់​ធនាគារសាខមប៊ែងខេមបូឌា​​និង​ភ្ញៀវ​កិត្តិ​យស​ជា​ច្រើន​ទៀត​ផង​ដែរ​

ពិធីសម្ពោធសាខាខេត្តសៀមរាប - ទីតាំងប្រតិបត្តិការទី ៩ ក្នុងព្រះរាជាណាចក្រកម្ពុជា

គិត​រហូត​ដល់​ខែ​ សីហា ឆ្នាំ​ ២០១៧ ធនាគារ សាខមប៊ែង ខេម​បូឌា​មាន​ទី​តាំង​ប្រតិបត្តិ​ការ​ចំនួន​ ៨ ក្នុង​នោះ​រួម​មាន​៖​ ទី​ស្នាក់​ការ​កណ្តាល​ចំនួន​ ​១​ ​និង​សា​ខា​ចំនួន​ ​៧​ផ្សេង​ទៀត​រួម​មាន​ ​សាខាអូ​ឡាំ​ពិក​ ​សាខា​ព្រះ​មុ​នី​វង្ស​ ​សាខា​ច្បារ​អំ​ពៅ​ ​សាខា​កំពង់​ចាម​ ​សាខា​ផ្សារ​ហេង​លី​ សាខា​ពោធិ៍​ចិន​តុង​ ​និង​សាខា​តា​ខ្មៅ​។​ ​យោង​តាម​ទស្សនៈ​វិស័យ​ ​“​អ​ភិ​វឌ្ឍ​ក្លាយ​ជា​ធ​នា​គារ​ដែល​ទំ​នើប​ ​និង​រីក​ចម្រើន​​មុន​​គេ​​បំផុត​​ក្នុង​តំបន់​ឥណ្ឌូ​ចិន​”​ ការ​ពង្រីក​បណ្តាញ​ប្រតិ​បត្តិ​ការ​ជា​កត្តា​អា​ទិ​ភាព​របស់​ធនា​គារ​សំ​ដៅ​បង្កើន​នូវ​សក្តា​នុ​ពល​ពាណិជ្ជ​កម្ម​ ​បង្កើត​នូវ​ឱ្យ​កាស​សម្រាប់​អតិ​​ថិ​ជន​ឯក​ត្តជន​ ​និង​សហ​គ្រាស​ក្នុង​ការ​ប្រើ​ប្រាស់​ផលិត​ផល​ ​ក៏​ដូច​ជា​ធ្វើ​ឱ្យ​ប្រសើ​ឡើង​នូវ​កម្រិត​ជីវ​ភាព​ដល់​សហ​គមន៍​​ទាំង​មូល​ផង​ដែរ​។​ ​សា​ខា​សៀម​រាប​ត្រូវ​បាន​បង្កើត​​ឡើង​ដូច​ជា​មជ្ឈ​មណ្ឌល​សេ​វា​កម្ម​ ដើ​ម្បី​បម្រើ​នូវ​ផលិត​ផល​សេ​វា​កម្ម​ប្រកប​ដោយ​ភាព​បត់​បែន​ជូន​ដល់​អតិ​ថិ​ជន​ដែល​រស់​នៅ​ ​និង​ប្រកប​អាជីវ​កម្ម​នៅ​ឯ​ខេត្ត​សៀម​រាប​ ​ជា​មួយ​នឹង​បុគ្គលិក​ប្រកប​ដោយ​ជំនាញ​វិជ្ជា​ជីវៈ​ ​ទី​តាំង​ចំណត​ធំ​ទូ​លាយ​ ​ផ្នែក​ខាង​ក្នុង​ ​និង​ខាង​ក្រៅ​ត្រូវ​បាន​រចនា​យ៉ាង​ស្រស់​ស្អាត​ ​និង​ទាន់​សម័យ​។

ដើម្បី​អប​អរ​សា​ទរ​ក្នុង​ឱកាស​​​សម្ពោធ​សា​ខា​ខេត្ត​សៀម​រាប​ ធនា​គារ សាខមប៊ែង ខេម​បូឌា​បាន​រៀប​ចំ​កម្ម​វិធី​ Promotion ​ជា​មួយ​រង្វាន់​ដ៏​គួរ​ឱ្យ​ចាប់​​អារម្មណ៍​ដើ​ម្បី​ស្វាគមន៍​អតិ​ថិ​ជន​ដែល​បាន​មក​សា​ខា​ខេត្ត​សៀម​រាប​ដើ​ម្បី​បើក​គណនី​ ​ឬ​ធ្វើ​ប្រតិ​បត្តិ​ការ​ចាប់​ពី​​ថ្ងៃ​ទី​ ​២៨​ ​ខែ​ ​កញ្ញា​ ​ឆ្នាំ​ ​២០១៧​ ​(​ចាប់​ពី​ម៉ោង​ ​៨​ព្រឹក​ ​រហូត​ដល់​ម៉ោង​ ​៤​ ​រសៀល​)​​ ​រហូត​ដល់​រង្វាន់​អស់​ពី​ស្តុក​។

ធនាគារ​សាខមប៊ែង​គឺ​ជា​ធនាគារ​ធំ​មួយ​ក្នុង​ចំណោម​ធនាគារ​ពាណិជ្ជ​ធំ​ៗ​ជា​ច្រើន​ក្នុង​ប្រទេស​វៀតណាម​ ​និង​កំពុង​បន្ត​អភិវឌ្ឍ​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ​និង​ប្រទេស​ឡាវ​ជា​មួយ​បុគ្គលិក​ចំនួន​ជាង​ ១៧.០០០​នាក់​ ​និង​ទី​តាំង​ប្រតិបត្តិការ​ ៥៦៧​ កន្លែង​ក្នុង​តំបន់​ឥណ្ឌូចិន​។

ពិធីសម្ពោធសាខាខេត្តសៀមរាប - ទីតាំងប្រតិបត្តិការទី ៩ ក្នុងព្រះរាជាណាចក្រកម្ពុជា​

ធនាគារ​ ​សាខមប៊ែង ​ខេមបូឌា​ ជា​សាខា​របស់​ធនាគារ​សាខមប៊ែង​និង​ត្រូវ​បាន​ក្លាយ​ជា​ធនាគារ​បុត្រ​សម្ព័ន្ធ​ក្នុង​ខែ​តុលា​ឆ្នាំ​២០១១​។ ធនាគារ​​ សាខមប៊ែង ​ខេមបូឌា ​តែង​តែ​ផ្តល់​ជូន​នូវ​ផលិត​ផល​សេវា​កម្ម​ដ៏​សម្បូរ​បែប​ដល់​អតិថិ​ជន​ឯកត្ត​ជន ​និង​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ក្នុង​តំបន់​ឥណ្ឌូចិន​។

ដើម្បីដឹងពីព័ត៌មានបន្ថែមអតិថិជនទាំងអស់អាចផ្ញើអ៊ីម៉ែលមកកាន់៖
communication_sc@sacombank.com