នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ដែលជាធនាគារវៀតណាមដំបូងគេបង្អស់ មានសាខាប្រតិបត្តិការនៅប្រទេសកម្ពុជា ជាមួយនឹងសេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់ ដែលមានកម្រៃសេវា ប្រកបដោយភាពប្រកួតប្រជែង និង ភាពស្ទាត់ជំនាញ, បានប្រកាសចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) ដើម្បីបំពេញតម្រូវការ និង សម្រួលដល់អតិថិជន ។ ឥឡូវនេះ អតិថិជនរបស់ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី អាចដកប្រាក់ ផ្ទេរប្រាក់ បង់ប្រាក់កម្ចី ប័ណ្ណឥណទាន និង ផ្ទេរប្រាក់ចូលគណនីនៅធនាគារ សាខមប៊ែង តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ជាង ៤.៥០០ កន្លែងទូទាំងប្រទេស ។
ថ្លែងក្នុងការចុះកិច្ចព្រមព្រៀងនេះ លោក ហ្វុង ថាយ ហ្វុង – អគ្គនាយករង ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី មានប្រសាសន៍ឱ្យដឹងថា ភាពជាដៃគូរវាងធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី និង លី ហួរ ផេប្រ៉ូ ភីអិលស៊ី គឺជាបណ្តាញថ្មីមួយ សម្រាប់អតិថិជនទាំងអស់ ងាយស្រួលធ្វើការទូទាត់នៅជិតផ្ទះរបស់ពួកគាត់ ជាមួយការសន្សំពេលវេលា និង មានប្រសិទ្ធភាព ហើយធានាថា ពួកគាត់ទទួលបាននូវ សេវាគ្រប់គ្រាន់នៅពេលដែលមានតម្រូវការ ។
សេវាហិរញ្ញវត្ថុដែលផ្តល់តាមរយៈ ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី អាចទូទាត់ ឬទទួលប្រាក់កម្ចី តាមរយៈបណ្តាញភ្នាក់ងាររបស់លីហួរ ជាង ៤.៥០០ កន្លែង នៅទូទាំងប្រទេស ។ អតិថិជនរបស់ធនាគារ សាខមប៊ែង ទាំងអស់ មានភាពងាយស្រួល ដោយគ្រាន់តែភ្ជាប់មកជាមួយនូវព័ត៌មានដូចជា ឈ្មោះអតិថិជន អត្តសញ្ញាណប័ណ្ណ ទឹកប្រាក់ទូទាត់ និង លេខទូរស័ព្ទ រួចទៅកាន់ ភ្នាក់ងាររបស់ក្រុមហ៊ុន លី ហួរ វេរលុយ ណាមួយដែលនៅជិតលោកអ្នក ។
សេវាហិរញ្ញវត្ថុដែលផ្តល់តាមរយៈ ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី អាចទូទាត់ ឬទទួលប្រាក់កម្ចី តាមរយៈបណ្តាញភ្នាក់ងាររបស់លីហួរ ជាង ៤.៥០០ កន្លែង នៅទូទាំងប្រទេស ។ អតិថិជនរបស់ធនាគារ សាខមប៊ែង ទាំងអស់ មានភាពងាយស្រួល ដោយគ្រាន់តែភ្ជាប់មកជាមួយនូវព័ត៌មានដូចជា ឈ្មោះអតិថិជន អត្តសញ្ញាណប័ណ្ណ ទឹកប្រាក់ទូទាត់ និង លេខទូរស័ព្ទ រួចទៅកាន់ ភ្នាក់ងាររបស់ក្រុមហ៊ុន លី ហួរ វេរលុយ ណាមួយដែលនៅជិតលោកអ្នក ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី អគារលេខ៦០ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ឬ ការិយាល័យទំនាក់ទំនងអតិថិជន ០២៣ ២២៣ ៤២៣ ។
ធនាគារ សាខមប៊ែង (ខេមបូឌ) ភីអិលស៊ី និង ក្រុមហ៊ុនលី ហួរ ផេប្រ៉ូ ថតរូបរួមគ្នាមុនពិធីចុះហត្ថលេខា
លោក ហ្វុង ថាយ ហ្វុង – អគ្គនាយករង ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី មានប្រសាសន៍នាពេលចុះកិច្ចព្រមព្រៀង
លោកអគ្គនាយក ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ឡើងថ្លែងសន្ទរកថានៅក្នុងកម្មវិធី
លោក ហ្វុង ថាយ ហ្វុង – អគ្គនាយករង ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី និង លោកឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី ចុះហត្ថាលេខាលើកិច្ចព្រមព្រៀង
លោក ហ្វុង ថាយ ហ្វុង – អគ្គនាយករង ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ប្រគល់បាច់ផ្កាកិត្តិយសទៅដល់ លោកឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី
លោក ហ្វុង ថាយ ហ្វុង – អគ្គនាយករង ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី និង លោកឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី ក្នុងពិធីចុះកិច្ចព្រមព្រៀង
ធនាគារ សាខមប៊ែង (ខេមបូឌ) ភីអិលស៊ី និង ក្រុមហ៊ុនលី ហួរ ផេប្រ៉ូ ថតរូបរួមគ្នាបន្ទាប់ពីពិធីចុះហត្ថលេខា