នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ ធនាគារ សាខមប៊ែង ខេមបូឌា បានប្រារព្ធនូវពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ដោយជោគជ័យ ជាមួយធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា នៅទីស្នាក់ការកណ្តាលរបស់ធនាគារ សាខមប៊ែង ខេមបូឌា ដែលនេះគឺជាមូលដ្ឋានសម្រាប់យុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងធនាគារ សាខមប៊ែង ខេមបូឌា និងធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា នាពេលខាងមុខ។
កិច្ចសហប្រតិបត្តិការមួយនេះ នឹងជាជំហរដ៏មុតមាំមួយក្នុងការរួមដៃគ្នាជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមប្រកបដោយប្រសិទ្ធភាព បន្ទាប់ពីទទួលរងនូវផលប៉ះពាល់នៃជម្ងឺកូវីដ១៩។ ធនាគារ សាខមប៊ែង ខេមបូឌា បានដាក់ចេញនូវកញ្ចប់ប្រាក់កម្ចីពិសេសជាមួយនឹងការប្រាក់ប្រកួតប្រជែង និងសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏រឹងមាំមួយនេះនឹងជួយឱ្យសហគ្រាសធុនតូច និងមធ្យមទាំងអស់ទទួលបាននូវកញ្ចប់ហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាព ពីធនាគារ សាខមប៊ែង ខេមបូឌា និងធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា ផងដែរ។