បច្ចុប្បន្នភាពជោគជ័យ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធនាគារស្នូល T24 R21 នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ធនាគារ សាខមប៊ែង ខេមបូឌា ធ្វើបបច្ចុប្បន្នភាពជោគជ័យ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធនាគារស្នូល T24 R21 ដោយជោគជ័យ។ ធនាគារ សាខមប៊ែង ខេមបូឌា និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ បានរៀបចំកម្មវិធីគម្រប់ខួប១ឆ្នាំសម្រាប់ភាពជាដៃគូអាជីវកម្មរវាងក្រុមហ៊ុនទាំងពីរ រួមទាំង ការផ្តល់ពានរង្វាន់ដល់សាខាឆ្នើម ភ្នំពេញ ថ្ងៃពុធ ទី១៨ ខែឧសភា...
Read Moreអបអរសាទរគម្រប់ខួប ១២ឆ្នាំ របស់ធនាគារ សាខមប៊ែង ខេមបូឌា ធនាគារ សាខមប៊ែង ខេមបូឌា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ជាធនាគារមានដើមទុន១០០%ពីបរទេសដំបូងគេរបស់ប្រទេសវៀតណាម បានបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។ អស់រយៈ១២ឆ្នាំមានវត្តមាននៅប្រទេសកម្ពុជា ធនាគារ សាខមប៊ែង ខេមបូឌា កាន់តែបញ្ជាក់ពីតម្លៃនិងជំហរយ៉ាងរឹងមាំរបស់ខ្លួនជាធនាគារលក់រាយ ស្វាហាប់ ទទួលជោគជ័យនៅក្នុងប្រទេសកម្ពុជា។ គិតមកទល់បច្ចុប្បន្ន ធនាគារ សាខមប៊ែង ខេមបូឌា បានពង្រីកបណ្តាញប្រតិបត្តិជាមួយការិយាល័យកណ្តាលចំនួន១ និងសាខាចំនួន៩ បម្រើជូនអតិថិជនសរុបជាង ២១,០០០នាក់ ដែលបណ្តាញប្រតិប្តិការទាំងនោះស្ថិតក្នុងដំបន់ទីប្រជុំជននៃប្រទេសកម្ពុជា។
Read Moreដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីធនាគារចល័ត SC mBanking នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ធនាគារ សាខមប៊ែង ខេមបូឌា បានដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីធនាគារចល័ត SC mBanking ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់។ ជាមួយកម្មវិធី SC mBanking លោកអ្នកអាចពិនិត្យមើលព័ត៌មានគណនីរបស់ខ្លួន អាចធ្វើប្រតិបត្តិការតាមអនឡាញបានយ៉ាងងាយស្រួល និងទទួលបានព័ត៌មានអំពីប្រតិបត្តិការដែលកំពុងតែដំណើរការយ៉ាងរហ័សទាន់ចិត្ត។ កម្មវិធីនេះមិនត្រឹមតែប្រជុំនូវមុខងារទាំងអស់នៃសេវាកម្ម Internet Banking ប៉ុណ្ណោះទេ វាថែមទាំងអនុញ្ញាតឱ្យអតិថិជនអាចគ្រប់គ្រងគណនី ប័ណ្ណបានយ៉ាងងាយ និងផ្ទេរប្រាក់ទៅក្នុង និងក្រៅប្រព័ន្ធនៃធនាគារ សាខមប៊ែង ខេមបូឌា...
Read Moreខួប ១០ ឆ្នាំនៃការបង្កើតធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ដោយមានការអនុញ្ញាតពី គណៈគ្រប់គ្រងធនាគារមេ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានរៀបចំដោយជោគជ័យ នូវខួបអនុស្សាវរីយ៍ ១០ឆ្នាំ នៃការបង្កើតធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ។ ១០ឆ្នាំកន្លងផុតទៅ ចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ធនាគារ សាខមប៊ែង បានបើកសម្ពោធសាខាភ្នំពេញ...
Read Moreពិធីសម្ពោធសាខាព្រះនរោត្តម បន្ទាប់ពីបានទទួលការអនុញ្ញាត និងអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារពីធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានប្រារព្ធកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវ សាខាព្រះនរោត្តម ដែលជាសាខាស្ថិតក្នុងការរិយាល័យកណ្តាលរបស់ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី។ សាខានេះត្រូវបានផ្តាច់ចេញពីនាយកដ្ឋានផ្សេងៗនៃការិយាល័យកណ្តាល ក្នុងគោលបំណងពង្រឹងគុណភាពក្នុងការថែទាំក៏ដូចជាការផ្តល់សេវាកម្ម និងបំពេញតម្រូវការដល់អតិថិជនអំពីប្រតិបត្តិការធនាគារតាមរយៈការបង្កើតផលិតផលថ្មីៗសម្រាប់អតិថិជន។
Read Moreពិធីសម្ពោធសាខាខេត្តសៀមរាប ក្នុងគោលបំណងពង្រីកបណ្តាញប្រតិបត្តិការ សេវាកម្មធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ធនាគារ សាខមប៊ែង ខេមបូឌា បានសម្ពោធដាក់ឲ្យដំណើរការសាខាខេត្តសៀមរាប ដែលមានទីតាំងផ្ទះលេខ ០៦៦៥ ផ្លូវជាតិលេខ៦ សង្កាត់ស្លាក្រាម ខេត្តសៀមរាប។ ការបង្កើតមជ្ឈមណ្ឌលផ្តល់កម្ចីផ្សារនៅសាខាអូឡាំពិក ធនាគារ សាខមប៊ែង ខេមបូឌា បានធ្វើការបង្កើតមជ្ឈមណ្ឌលផ្តល់កម្ចីផ្សារនៅសាខាអូឡាំពិក ដោយធ្វើការរួមបញ្ចូលគ្នានូវកម្ចីផ្សាររបស់សាខាអូឡាំពិក សាខាព្រះមុនីវង្ស និងនាយកដ្ឋានអាជីវកម្ម។ ដំណើរការប្រព័ន្ធកម្មវិធីប្រឆាំងការសម្អាតប្រាក់ និងប្រតិបត្តិការគួរឲ្យសង្ស័យ ប្រព័ន្ធកម្មវិធីប្រឆំាងការសម្អាតប្រាក់ និងប្រតិបត្តិការគួរឲ្យសង្ស័យរបស់ ធនាគារ សាខមប៊ែង...
Read Moreកម្ចីដោយប្រើប្លង់ទន់ធ្វើជាទ្រព្យធានា កម្ចីដោយប្រើប្លង់ទន់ធ្វើជាទ្រព្យធានាត្រូវបានដាក់ចេញនៅក្នុងកំឡុងត្រីមាសទីពីរក្នុងឆ្នាំ២០១២។ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ទទួលបានពានរង្វាន់ ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០១៥ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី មានកិត្តិយសទទួលបានពានរង្វាន់ ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០១៥ ដែលរៀបចំដោយ International Data Group (IDG)។
Read Moreជម្រុញការផ្តល់ឥណទានខ្នាតតូច ចាប់តាំងពីចុងឆ្នាំ ២០១៤ មក ធនាគារ សាខមប៊ែង ខេមបូឌា បានកែលម្អ និងដាក់ចេញឲ្យប្រើប្រាស់នូវផលិតផលឥណទានប្រើប្រាស់ថ្មីៗដូចជា ឥណទានទិញផ្ទះ ឥណទានជួសជុលផ្ទះ ឥណទានទិញឡាន …. ជាមួយនឹងការជម្រុញផ្តល់ឥណទានខ្នាតតូចដោយមានការជ្រើសរើសឥណទានផ្សេងៗទៅតាមតម្រូវការអតិថិជនជាមួយអត្រាការប្រាក់សមរម្យ។ កម្មវិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណ ៣ ប្រភេទដល់អតិថិជន នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ធនាគារ សាខមប៊ែង ខេមបូឌា បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណ ៣ ប្រភេទ ដល់អតិថិជន រួមមាន៖ ប័ណ្ណឥណពន្ធក្នុងស្រុក...
Read Moreថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៣ ដាក់ឲ្យប្រើប្រាស់នូវសេវាកម្មធនាគារតាមអីុនធឺណែត និងសេវាកម្មធនាគារតាមសារទូរស័ព្ទ ដែលមានលក្ខណៈពិសេសជាច្រើន និងប្រកបដោយសុវត្ថិភាពខ្ពស់ ដែលជាកត្តាញ៉ាំងឲ្យផលិតផល-សេវាកម្មធនាគារកាន់តែមានភាពខុសប្លែកពីធនាគារដទៃ ព្រមទាំង បង្កើននូវលទ្ធភាពប្រកួតប្រជែងដល់ ធនគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី លើទីផ្សារក្នុងតំបន់។ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ ប្រារព្ធខួបអនុស្សាវរីយ៍ ០២ឆ្នាំ ជាថ្ងៃដែលធនាគារបានកម្លាយខ្លួនពី សាខាភ្នំពេញ ទៅជាធនាគារពាណិជ្ជវិនិយោគ ១០០% ដើមទុនក្រៅប្រទេស ក្រោមនាមករណ៍ហៅថា ធនាគារ សាខមប៊ែង (ខេមបូឌា)...
Read Moreថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១២ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានចាប់អនុវត្តនូវសេវាកម្មថ្មីមួយ គឺសេវាទូទាត់ពាណិជ្ជកម្មតាមព្រំដែន ក្នុងគោល បំណងតភ្ជាប់ចំណងពាណិជ្ជកម្មឆ្លងប្រទេស តាមរយៈការទូទាត់ពាណិជ្ជកម្មជាប្រភេទប្រាក់ដុងវៀតណាម និងជម្រុញឲ្យ ពាណិជ្ជករកម្ពុជាដែលប្រើប្រាស់សេវាផ្ទេរប្រាក់ទូទាត់ពាណិជ្ជកម្មតាមព្រំដែននេះ ពុំចាំបាច់បើកគណនីប្រភេទប្រាក់ដុងឡើយ។ ផ្ទុយទៅវិញ អ្នកផ្គត់ផ្គង់កម្ពុជាអាចទទួលបានការទូទាត់ផ្ទាល់ពីអ្នកទិញនៅវៀតណាមជាប្រាក់រៀល។ ការអនុវត្តន៍នូវសេវាកម្មនេះ បានរួមចំណែកជួយដល់ការទូទាត់ពាណិជ្ជកម្មប្រចាំថ្ងៃ របស់ពាណិជ្ជករនៃប្រទេសទាំងពីរ ព្រមទាំងបង្កើននូវប្រសិទ្ធភាព ក្នុង ពាណិជ្ជកម្មផងដែរ។ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់របស់អតិថិជន ធនាគារ សាខមប៊ែង...
Read More