២០១១

By: Sacombank Team

ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១ ក្រុម​ប្រឹក្សា​ភិបាល​ធនាគារ បាន​ចេញ​សេចក្តី​ជូន​ដំណឹង ស្តី​ពី​ការ​កម្លាយ​ខ្លួន​ពី​សាខា​ភ្នំពេញ ទៅ​ជា​ធនាគារ​បុត្រ​សម្ព័ន្ធ​បរទេស នៃ​ធនាគារ​សាខមប៊ែង ស្ថិត​ក្រោម​ការ​អនុញ្ញាត​ពី​ធនាគារ​ជាតិ នៃ​កម្ពុជា និង​ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ធនាគារ​រដ្ឋ​វៀតណាម​។ ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ បាន​កត់​សម្គាល់​ពី​ចំណុច​អន្តរកាល​នៃ​យុទ្ធសាស្រ្ត​ក្នុង​ការ​អភិវឌ្ឍន៍​របស់​ធនាគារ​សាខមប៊ែង នៅ​ក្នុង ប្រទេស​កម្ពុជា ព្រម​ទាំង​ពង្រឹង​នូវ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​គឺ​វៀតណាម និង​កម្ពុជា។ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១១ ធនាគារ សាខមប៊ែង បាន​បើក​សម្ពោធ​សាខា​រង​ទី​បី របស់​ខ្លួន​នៅ​ភាគ​ខាង​កើត​ឈាង​ខាង​ត្បូង​នៃ​រាជធានី​ភ្នំពេញ ដែល​មាន​ទីតាំង ស្ថិត​នៅ​តំបន់​ផ្សារ​ច្បារអំពៅ។ ដោយ​សារ​ទីនេះ​ជា​តំបន់​ប្រជុំជន​ដែល​មាន​ការ​រីក​ចម្រើន​លឿន​ខាង​ផ្នែក​សេដ្ឋកិច្ច សាខា​រង​ច្បារអំពៅ មាន​ឱកាស​បាន​រួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​លក្ខខ័ណ្ឌ​អាជីវកម្ម​ដល់​អាជីវករ​ទាំង​ឡាយ​តាម​ផ្សារ។...

Read More

២០១០

By: Sacombank Team

ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១០ ធនាគារ សាខមប៊ែង បាន​ប្រារព្ធ​វិធី​បើក​សម្ពោធ​សាខា​រង​ដំបូង​គេ​នៅ​រាជធានី​ភ្នំពេញ មាន​ឈ្មោះ​ថា សាខា​រង​អូឡាំពិក ដែល​មាន ទីតាំង​ស្ថិត​នៅ​តំបន់​ដែល​មាន​ពាណិជ្ជកម្ម​មមា​ញឹក​បំផុត​មួយ​ក្នុង​រាជធានី។ សាខា​រង​មួយ​នេះ បាន​សម្រួល​ដល់​តម្រូវ​ការ​ផ្នែក សេវាកម្ម​ហិរញ្ញវត្ថុ​ជា​ច្រើន ក្នុង​តំបន់​ផ្សារ​អូឡាំពិក ដោយ​ផ្តល់​ជូន​នូវ​ផលិតផល​-​សេវាកម្ម​សំខាន់ៗ​ដូចជា ហិរញ្ញប្បទាន​ពាណិជ្ជកម្ម ឥណទាន​ពាណិជ្ជកម្ម និង​សេវា​ផ្ទេរ​ប្រាក់។

Read More

២០០៩

By: Sacombank Team

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ធនាគារ សាខមប៊ែង បាន​បើក​សម្ពោធ​ដំណើរ​ការ​សាខា​ភ្នំពេញ ជា​ធនាគារ​បរទេស ទី​២៧ ដែល​បាន​ធ្វើ​ប្រតិបត្តិការ នៅ​ក្នុង ប្រទេស​កម្ពុជា ហើយ​ក៏​ជា​ធនាគារ​វៀតណាម​ដំបូង​គេ​បង្អស់ ដែល​បាន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ។ ក្នុង​នាម​ជា​អ្នក ត្រួសត្រាយ​ផ្លូវ​ដំបូង​គេ​ចូល​ក្នុង​វិស័យ​ធនាគារ​នៅ​ប្រទេស​កម្ពុជា ធនាគារ សាខមប៊ែង បាន​រួម​ចំណែក​ក្នុង​ការ​ពង្រឹក​ទំនាក់​ទំនង ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​គឺ កម្ពុជា និង​វៀតណាម។ ព្រឹត្តិការណ៍​នេះ បាន​បញ្ជាក់​ពី​ដំណាក់​កាល​មួយ​ទៀត ស្តី​ពី​ការ​ពង្រីក ខ្លួន របស់​ធនាគារ​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន។

Read More