ហេតុអ្វីចូលរួមជាមួយយើង?

ហេតុអ្វីចូលរួមជាមួយយើង?

ធនាគារសាខមប៊ែង គឺជាធនាគារពាណិជ្ជដែលឈានមុខគេនៅប្រទេសវៀតណាម ហើយកំពុងបន្តពង្រីកខ្លួនក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ជាមួយបុគ្គលិកសរុបជាង ១៥,០០០នាក់ និងមានទីតាំងប្រតិបត្តិការ ៥៦៣កន្លែងនៅក្នុងតំបន់។ ធនាគារបានឈានជើងចូលមកប្រទេសកម្ពុជានៅ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ក្រោមរូបភាពជាសាខាភ្នំពេញ ហើយបានក្លាយជាធនាគារវៀតណាមដំបូងគេបង្អស់ដែលបានបើកសាខារបស់ខ្លួននៅប្រទេសកមុជា្ព។ កុ្នងនាមជាអ្នកត្រួសតាយ្រផូ្លវដំបូងគេចូលកុ្នងវិស័យធនាគារនៅប្រទេសកម្ពុជា ធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ីបានរួមចំណែកក្នុងការពងី្រកទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺ កម្ពុជា និងវៀតណាម។

បន្ទាប់ពីប្រតិបត្តិការបាន ០២ឆ្នាំ ធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានកម្លាយខ្លួនទៅជាធនាគារនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១។ បន្ទា ប់ពីបានកម្លាយខ្លួន ធនាគារបានបន្តកំណែទម្រង់ប្រតិបត្តិការរបស់ខ្លួន ដោយបានសហការជាមួយដៃគូយុទ្ធសាស្រ្ត អន្តរជាតិ អភិវឌ្ឍផលិតផល-សេវាកម្មថ្មីៗជាច្រើន ដើម្បីបំពេញតាមតម្រូវការទីផ្សារហិរញ្ញវត្ថុក្នុងតំបន់និងក្លាយខ្លួន​ជាធនាគារដែលផ្តល់សេវាកម្មហរិញ្ញវត្ថុធនាគារប្រកបដោយការប្រកួតប្រជែងនៅកុ្នងប្រទេសកម្ពុជា។

  • ឈ្មោះជាភាសាអង់គ្លេស៖ ធនាគារសាយហ្គន ធឿងទីន (ខេមបូឌា) ភីអិលស៊ី
  • ឈ្មោះជាអក្សរកាត់៖ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី
  • ស្នាក់ការកណ្តាល៖ លេខ ៦០, មហាវិថីព្រះនរោត្តម, សង្កាត់ជ័យជំនះ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ
  • ផ្នែកទំនាក់ទំនងអតិថិជន៖ ០២៣ ២២៣ ៤២៣
  • អ៊ីម៉ែល៖ ask-sc@sacombank.com
  • គេហទំព័រ ៖ www.sacombank.com.kh
  • ថ្ងៃបង្កើតធនាគារ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩
  • ដើមទុន៖ ៣៨,០០០,០០០ ដុល្លារ
  • ទីតាំងប្រតិបត្តិការ៖ ៩ កន្លែង

ធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ផ្តល់នូវផលិតផល-សេវាកម្មធនាគារជាច្រើនប្រភេទទៅកាន់អតិថិជនជាឯកត្តជន ក្រុមហ៊ុនសហគ្រាស ពាណិជ្ជកម្មខ្នាតតូច និងមធ្យម ។ ផលិតផល-សេវាកម្មទាំងនេះរួមមាន៖

  • ប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើមានកាលកំណត់ និងប្រាក់បញ្ញើជាច្រើនប្រភេទទៀត
  • បោះផ្សាយវិញ្ញាបនប័​ត្រប្រាក់បញ្ញើ ប័ណ្ណប្តូររូបិយវត្ថុ រូបិយលាត្តិ
  • ផ្តល់ឥណទាន ក្រោមរូបភាពដូចជា៖
    – ឥណទាន
    – ការកាត់យកកម្រៃ​ជើងសារលើឧបករណ៍ពាណិជ្ជកម្ម និងឯកសារមានតម្លៃ​ផ្សេងទៀត
    – លិខិតធានា
    – ទម្រង់នៃការផ្តល់ឥណទានផ្សេងៗ
  • បើកគណនីទូទាត់ជូនដល់អតិថិជន
  • ផ្តល់មធ្យោបាយក្នុងការទូទាត់ដល់អតិថិជន
  • សេវាកម្មទូទាត់ដូចខាងក្រោម៖
    – សេវាកម្មទូទាត់ក្នុងប្រទេស៖មូលប្បទានប័​ត្រ សំណើទូទាត់ ផ្ទេរសិទ្ធិត្រួតពិនិត្យ ផ្ទេរសិទ្ធិប្រមូល លិខិតឥណទាន សេវាកម្មទូទាត់ផ្សេងទៀត
    – សេវាផ្ទេរប្រាក់ក្រៅប្រទេស និងសេវាទូទាត់ផ្សេងទៀត