ធនាគារ សាខមប៊ែង ខេមបូឌា បានប្រារព្ធដោយជោគជ័យនូវសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងការអនុវត្តផែនការអាជីវកម្មក្នុងឆ្នាំ២០២៣

នៅថ្ងៃទី២៨ ខែ​កុម្ភៈ ឆ្នាំ២០២៣

នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ធនាគារ សាខមប៊ែង ខេមបូឌា បានប្រារព្ធដោយជោគជ័យនូវសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងការអនុវត្តផែនការអាជីវកម្មក្នុងឆ្នាំ២០២៣ នៅសណ្ឋាគារ Sofitel Phnom Penh ។

ធនាគារ សាខមប៊ែង ខេមបូឌា យើងខ្ញុំមានកិត្តិយសយ៉ាងក្រៃលែង ដែលបានទទួលស្វាគមន៍វត្តមានរបស់លោកស្រី Nguyen Duc Thach Diem – អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃធនាគារ សាខមប៊ែង អស់លោក លោកស្រី ជាថ្នាក់ដឹកនាំនៃធនាគារ សាខមប៊ែង អស់លោក លោកស្រីជាថ្នាក់ដឹកនាំនៃធនាគារ សាខមប៊ែង ឡាវ រួមជាមួយនឹងអស់លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាភិបាល គណៈអគ្គនាយក និងបុគ្គលិកទាំងអស់របស់ធនាគារ សាខមប៊ែង ខេមបូឌា ។

អង្គសន្និបាតមានកិច្ចសន្ទនាក្រោមប្រធានបទ៖ “ចក្ខុវិស័យជាយុទ្ធសាស្ត្រ សម្រាប់ធនាគារ សាខមប៊ែង ខេមបូឌា បន្តអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកស្រី Nguyen Duc Thach Diem – អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃធនាគារ សាខមប៊ែង តាមរយៈនៃកិច្ចពិភាក្សានេះ បុគ្គលិកគ្រប់រូបនៃធនាគារ សាខមប៊ែង ខេមបូឌា មានការសួរនូវសំណួរ បង្ហាញចំណាប់អារម្មណ៍ ក៏ដូចជាលើកឡើងនូវសំណូមពរ និងទទួលបានការឆ្លើយតបជាដំណោះស្រាយដោយផ្ទាល់ពីគណៈដឹកនាំជាន់ខ្ពស់នៃធនាគារ សាខមប៊ែង។ ឆ្លៀតក្នុងឱកាសនេះផងដែរ ធនាគារ សាខមប៊ែង ខេមបូឌា បានផ្តល់កិត្តិយស និងលិខិតសរសើរដល់បុគ្គល និងអង្គភាពទាំងឡាយដែលបានចូលរួមចំណែកជាច្រើន និងសម្រេចបានសមិទ្ធផលដ៏ឆ្នើមប្រចាំឆ្នាំ២០២២ ។

ធនាគារ សាខមប៊ែង ខេមបូឌា យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការចង្អុលណែនាំរបស់អស់លោក លោកស្រី ជាថ្នាក់ដឹកនាំនៃធនាគារ សាខមប៊ែង និងមតិយោបល់របស់បុគ្គលិកទាំងអស់របស់ធនាគារ សាខមប៊ែង ខេមបូឌា។ សូមគោរពជូនពរអស់លោក លោកស្រី ជាថ្នាក់ដឹកនាំនៃធនាគារ សាខមប៊ែង សូមឱ្យមានសុខភាពល្អបរិបូរ សុភមង្គល និងជោគជ័យលើគ្រប់ភារកិច្ច! សូមជូនពរឱ្យធនាគារ សាខមប៊ែង ខេមបូឌា និងបណ្តាអង្គភាពបន្តសម្រេចបាននូវផែនការអាជីវកម្ម ក្នុងឆ្នាំ២០២៣ ។