នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០
ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ សន្និបាតបូកសរុបសកម្មភាពប្រតិបត្តិការ ឆ្នាំ២០១៩ និងពិធីប្រគល់ និងទទួលផែនការឆ្នាំ២០២០ នៃធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ត្រូវបានប្រារព្ធឡើងដោយមានការចូលរួមរបស់ ក្រុមប្រឹក្សាភិបាល គណៈអគ្គនាយក រួមជាមួយនឹងបុគ្គលិកថ្នាក់គ្រប់គ្រងនៃធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី។
ក្នុងឆ្នាំ២០១៩ ជាដំណាក់កាលដ៏សំខាន់មួយដោយមានការប្រារព្ធនូវព្រឹត្តិការណ៍ពិសេស ខួប១០ឆ្នាំនៃការបង្កើតធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី។ បន្ទាប់ពី១០ឆ្នាំដែលបានបង្ហាញវត្តមាននៅព្រះរាជាណាចក្រកម្ពុជា ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានពង្រីកបណ្តាញប្រតិបត្តិការខ្លួន មានចំនួនឡើងដល់ ០៩សាខា និងការិយាល័យកណ្តាលចំនួន ០១ ជាមួយនឹងបុគ្គលិកចំនួន ២៧០នាក់។ ក្នុងអង្គសន្និបាតនោះផងដែរ លោក Nguyen Nhi Thanh –អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានថ្លែងរបាយការណ៍បូកសរុបសកម្មភាពប្រតិបត្តិការ នៃធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ឆ្នាំ២០១៩ ជាមួយនឹងលទ្ធផលអាជីវកម្មគួរឱ្យកត់សម្គាល់ផងដែរ។
វត្តមានរបស់ក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រង នៃធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី នៃអង្គសន្និបាតបូកសរុបសកម្មភាពប្រតិបត្តិការ ឆ្នាំ២០១៩។
លោក Nguyen Nhi Thanh – អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ថ្លែងរបាយការណ៍បូកសរុបសកម្មភាពប្រតិបត្តិការអាជីវកម្ម ឆ្នាំ២០១៩។
លោក គីម មករា – នាយកសាខាច្បារអំពៅ ថ្លៃងរបាយការណ៍ស្តីអំពីស្ថានភាពប្រាក់បញ្ញើនៅសាខាច្បារអំពៅ។
ស្នាដៃដ៏ល្អប្រសើរទាំងអម្បាលមានដែលបានសាងឡើងក្នុងឆ្នាំ២០១៩ គឺជាលទ្ធផលនៃការចង្អុលការយ៉ាងដិតដល់ពីសំណាក់ ក្រុមប្រឹក្សាភិបាល គណៈអគ្គនាយក រួមជាមួយនឹងការខិតខំប្រឹងប្រែងបំពេញភារកិច្ចតួនាទីខ្លួនរបស់ក្រុមបុគ្គលិកធនាគារ សាខមប៊ែង (ខេមបូឌា)ទាំងមូល។ ដើម្បីឆ្លើយតប កត់សម្គាល់ និងជម្រុញលើកទឹកចិត្តដល់អង្គភាពដែលមានស្នាដៃឆ្នើមបំផុត អង្គសន្និបាតបានថ្លែងប្រកាសនូវ សេចក្តីសម្រេចចិត្ត ស្ងើចសរសើរ ពីសំណាក់ថ្នាក់ដឹកនាំធនាគារ ជូនដល់បណ្តាអង្គភាព/បុគ្គល បំពេញតួនាទី និងសម្រេចបានស្នាដៃឆ្នើមក្នុងឆ្នាំ២០១៩ នេះផងដែរ។
លោក ឈួន ឆេន – សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយករងធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ប្រគល់ប័ណ្ណសរសើរ ដល់បុគ្គលិកឆ្នើមប្រចាំឆ្នាំ២០១៩។
លោក Phung Thai Phung – អគ្គនាយករងធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ប្រគល់ប័ណ្ណសរសើរ ដល់បុគ្គលិកឆ្នើមប្រចាំឆ្នាំ២០១៩។
លោក Dam Van Tiep -សមាជិកក្រុមប្រឹក្សាភិបាលធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ប្រគល់ប័ណ្ណសរសើរ ដល់បុគ្គលិកឆ្នើមប្រចាំឆ្នាំ២០១៩។
លោក Nguyen Van Minh -សមាជិកក្រុមប្រឹក្សាភិបាលធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ប្រគល់ប័ណ្ណសរសើរអង្គភាពឆ្នើមប្រចាំឆ្នាំ២០១៩ ដល់សាខាច្បារអំពៅ – តំណាងសាខាច្បារអំពៅ លោកនាយកសាខា គីម មករា ។
លោកអលោក Nguyen Nhi Thanh – អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ប្រគល់ប័ណ្ណសរសើរ ដល់លោកស្រី Tran Thi Thuy Hang – អនុប្រធាននាយកដ្ឋានប្រតិបត្តិការ ជាបុគ្គលិកឆ្នើមបន្តបន្ទាប់ជាច្រើនឆ្នាំ។
លោក Trinh Van Ty – ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ប្រគល់ប័ណ្ណសរសើរ ដល់លោក Nguyen Nhi Thanh – អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ជាតំណាងអង្គភាពល្អប្រសើរប្រចាំឆ្នាំ២០១៩។
បន្ទាប់ពីពិធីប្រគល់ប័ណ្ណសរសើរ គឺជាពិធីប្រគល់ និងទទួលផែនការណ៍ឆ្នាំ២០២០ រវាង៖
លោក Trinh Van Ty – ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ប្រគល់ផែនការអាជីវកម្ម ឆ្នាំ២០២០ដល់លោក Nguyen Nhi Thanh – អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ដោយមានវត្តមានលោក Nguyen Van Minh – សមាជិកក្រុមប្រឹក្សាភិបាល និងលោក Dam Van Tiep – សមាជិកក្រុមប្រឹក្សាភិបាល ផងដែរ។
លោក Nguyen Nhi Thanh – អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ប្រគល់ផែនការអាជីវកម្ម ឆ្នាំ២០២០ ដល់លោក Phan Hoang Anh – អគ្គនាយករង ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ក្រោមវត្តមានលោក Trinh Van Ty – ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី លោក Nguyen Van Minh – សមាជិកក្រុមប្រឹក្សាភិបាល និងលោក Dam Van Tiep – សមាជិកក្រុមប្រឹក្សាភិបាល ផងដែរ។
លោក Nguyen Nhi Thanh – អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ធនាគារ សាខមប៊ែង(ខេមបូឌា) ភីអិលស៊ី ប្រគល់ផែនការអាជីវកម្ម ឆ្នាំ២០២០ ដល់លោក Phung Thai Phung – អគ្គនាយករង ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ក្រោមវត្តមានលោក Trinh Van Ty – ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី លោក Nguyen Van Minh – សមាជិកក្រុមប្រឹក្សាភិបាល និងលោក Dam Van Tiep – សមាជិកក្រុមប្រឹក្សាភិបាល ផងដែរ។
លោក Nguyen Nhi Thanh – អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ធនាគារ សាខមប៊ែង(ខេមបូឌា) ភីអិលស៊ី ប្រគល់ផែនការអាជីវកម្ម ឆ្នាំ២០២០ ដល់លោកឈួន ឆេន- អគ្គនាយករង ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ក្រោមវត្តមានលោក Trinh Van Ty – ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី លោក Nguyen Van Minh – សមាជិកក្រុមប្រឹក្សាភិបាល និងលោក Dam Van Tiep – សមាជិកក្រុមប្រឹក្សាភិបាល ផងដែរ។
សន្និបាតបូកសរុបសកម្មភាពប្រតិបត្តិការ ឆ្នាំ២០១៩ នៃធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានលើកឡើងនូវដំណោះស្រាយជាក់ស្តែងជាច្រើន ដើម្បីអនុវត្តឱ្យបានយ៉ាងគ្រប់ជ្រុងជ្រោយនូវផែនការ ឆ្នាំ២០២០។ ទន្ទឹមនឹងនោះផងដែរ ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ក៏បានកត់សម្គាល់នូវមតិយោបល់ចង្អុលការ និងមតិស្ថាបនាពីសំណាក់ថ្នាក់ដឹកនាំ រួមទាំងអង្គភាពចូលរួមនៃអង្គសន្និបាត ដើម្បីគោលបំណងបង្កើតបាននូវយុទ្ធសាស្ត្រអាជីវកម្មនៃឆ្នាំ។
កម្រងរូបថតអនុស្សាវរីយ៍របស់ថ្នាក់ដឹកនាំធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី នៃអង្គសន្និបាតបូកសរុបសកម្មភាពប្រតិបត្តិការ ឆ្នាំ២០១៩។
កម្រងរូបថតអនុស្សាវរីយ៍របស់ថ្នាក់ដឹកនាំធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ជាមួយនឹងថ្នាក់គ្រប់គ្រងធនាគារ នៃអង្គសន្និបាតបូកសរុបសកម្មភាពប្រតិបត្តិការ ឆ្នាំ២០១៩។